អ្នកបើកតាក់ស៊ីឈ្មោះ Aki អាយុ៤៣ឆ្នាំនៅតំបន់ Sauka ត្រូវបានគេប្រទះឃើញ ចងកសំលាប់ខ្លួននៅលើដើម ឈើជិតបឹងមួយ ហើយមូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារជនរងគ្រោះមានអារម្មណ៍ពិបាកចិត្ត ក្រោយពីត្រូវគេចោទប្រកាន់ថាលួចទូរស័ព្ទ ដែលមានតំលៃ N15,000 (ប្រហែល $95) ពីអ្នកជិតខាងរបស់គាត់។
ដើមហេតុដំបូង គឺនៅ ពេលដែលស្ត្រីឈ្មោះ Loveth Chidoke បានប្តឹងប៉ូលីសថាទូរស័ព្ទដៃរបស់គាត់ត្រូវគេលួច ដោយគាត់បានប្រាប់ប៉ូលីសថា ជនរងគ្រោះ Aki ជាអ្នកលួច ប៉ុន្តែ Aki បដិសេធមិនបានលួច ទេ។
ស្ត្រី Chidoke បាននិយាយថា មានតែ Aki ម្នាក់ប៉ុណ្ណោះ ដែលចូលផ្ទះរបស់គាត់ ខណៈពេដែលមិននៅ ហើយពេលគាត់ត្រលប់មកវិញ ទូរស័ព្ទដៃនោះក៏បានតែម្តង។
ចុងក្រោយលោក Aki បានសារភាពថា គាត់ពិតជាបានលួចទូរស័ព្ទនោះមែន ហើយសន្យានឹងសងប្រាក់អោយស្ត្រី Chidoke វិញ ប៉ុន្តែមិនទាន់បានសងផង គាត់ក៏បានធ្វើអត្តឃាតចងកសំលាប់ខ្លួនបាត់។
លោក Aki និងស្ត្រី Loveth Chidoke
Blogger Comment
Facebook Comment