សុខនយក្សមានកំពស់ជាង២ម៉ែត្រ

អង់គ្លេស៖ រៀងរាល់ពេលអ្នកស្រី Stoneman អង្គុយសំរាក លេងជាមួយសុខនរបស់អ្នកស្រី ឈ្មោះ Freddy លើសាឡុង បានធ្វើអោយអ្នករស់នៅជិតនោះ ដែលមានឃើញមានការ ចាប់់ អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសុខនដ៏ធំរបស់អ្នក ស្រី។ Freddy មានអាយុត្រឹម១៨ខែ ប៉ុណ្ណោះ ប៉ុន្តែមានទំងន់ រហូតដល់ទៅ៧០គីឡូក្រាម។

 Freddy រស់នៅជាមួយម្ចាស់ វាឈ្មោះ Stoneman អាយុ៣៨ឆ្នាំ រស់នៅតំបន់ Leigh-on-Sea នៃរដ្ឋ Essex ចក្រភពអង់គ្លេស។ ជាមួយនឹងកំពស់ ពេលឈរ ១.០៤ម និងពេលអង្គុយមានកំពស់២.១៥ម សុខន Freddy នាពេលបច្ចុប្បន្នបានជាប់ងារជា កំពូលសុខនរបស់ ចក្រភពអង់គ្លេស ហើយកំពស់របស់វានៅ មិនទាន់ឈប់លូតលាស់ទេ Freddy នឹងបន្តរីកធំធាត់ និងខ្ពស់ជាងនេះទៀតនាពេល អនាគត។

 នាពេលបច្ចុប្បន្ន ឯកត្តកម្មសុខន ដែលធំជាងគេបំផុតលើលោកគឺ សុខន Zeus នៅរដ្ឋ Michigan សហរដ្ឋអាមេរិក ដែលមានកំពស់ឈរ ១.១២ម និងកំពស់អង្គុយ ២.២៦ម ហើយឯកត្តកម្មនេះនៅមិនទាន់បានបំបែកនៅឡើយទេ។

130209-9dc0e
130209_3cho-9dc0e

ប្រភព:Khmer-note
Share on Google Plus
    Blogger Comment
    Facebook Comment