ម្តាយចិត្តខ្មៅជះទឹកក្តៅលើកូនអាយុ៩ខែ ព្រោះខឹង យំខ្លាំងពេក

អាមេរិក៖ ស្ត្រីម្នាក់បានយកទឹកក្តៅមកជះលើកូនខ្លួនឯង ព្រោះតែខឹងទារកនោះយំខ្លាំងពេក នេះបើយោងតាម របាយការណ៍ប៉ូលីសអាមេរិក។ អ្នកស្រី Michelle Julia Woodhouse-Deboyes អាយុ៣៣ឆ្នាំត្រូវបានប៉ូលីសចាប់ ខ្លួននៅរដ្ឋ North Carolina ភាគខាងត្បូង សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទធ្វើទារុណកម្មលើទារកបង្ករបួស ស្នាមលើរាងកាយ និងធ្វើអោយប៉ះពាល់សតិអារម្មណ៍ទារក ក្រោយពីស្ត្រីជនល្មើសបានយកទឹកក្តៅមកស្រោច លើកូន ខ្លួនឯងអាយុ៩ខែ ព្រោះតែខឹងទារកនោះយំខ្លាំងពេក។

 ប៉ូលីសបានអោយដឹងថា ស្ត្រីជាម្តាយបានក្រឡាប់ កៅអីអង្គុយរបស់ទារក ទាំងទារកនៅអង្គុយក្នុងកៅអី ធ្វើអោយកូនតូច នោះយំយ៉ាងខ្លាំង។ បន្ទាប់មកអ្នកស្រី Michelle បានដើរទៅផ្ទះបាយដាំទឹកឆុងកាហ្វេ ហើយក៏យកទឹកក្តៅនោះមកស្រោចពីលើទារកនោះតែម្តង។ ទារកកំសត់នោះត្រូវបានគេ បញ្ចូនទៅកាន់មជ្ឈមណ្ឌល Chapel Hill Burn Center ដោយខ្លួនប្រាណទារកនោះរងការ រលាក១២% ចំនែកឯស្ត្រីជាម្តាយត្រូវបានចាប់ខ្លួន និងបង់ប្រាក់ចំនួន២០ម៉ឺនដុល្លារសំរាប់ការ នៅក្រៅឃុំ។


image copy
images_q_tbn_ANd9_Gc_SBFx_HZgzvnxho2_PXHts_TMPQRn_Lt
អ្នកស្រី Michelle Julia Woodhouse-Deboyes

ប្រភព:Khmer-note
Share on Google Plus
    Blogger Comment
    Facebook Comment