មិនទាន់មានសញ្ញា ណាមួយបង្ហាញ ពីដំណឹងរបស់ យន្តហោះ ម៉ាឡេស៊ីនៅឡើយ

ប្រភព៖ ដើមអម្ពិល
ប៉េកាំង៖ រហូតមកទល់ពេលនេះ នៅតែពុំទាន់មានដានណាមួយ បង្ហាញពីយន្តហោះម៉ាឡេស៊ី ដែលបានបាត់ដំណឹង កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះឡើយ ដោយការបាត់ដំណឹងនេះ មានរយៈពេលរហូតដល់៨៨ម៉ោងមកហើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យ របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រចាំទីក្រុង ប៉េកាំង កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ក្នុងពេលនេះ ការងារស្រាវជ្រាវ នៅក្នុងតំបន់ភាគខាងកើត និងភាគខាងលិច នៃឧបទ្វីបនៃប្រទេស ម៉ាឡេស៊ី នៅតែបន្តដំណើរ ទៅមុខ ប៉ុន្តែមិនទាន់មានការរកឃើញអ្វីទាំងអស់។

 នេះបើយោងតាមការលើកឡើងរបស់ អ្នកនាំពាក្យ ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ ក្នុងទីក្រុងប៉េកាំង។

ក្នុងពេលបំពេញការងារស្រាវជ្រាវ មាននាវាចំនួន៤២គ្រឿង និងយន្តហោះចំនួន៣៥គ្រឿង ដែលនាំមក ពីប្រទេសផ្សេងៗគ្នា បានរួមកម្លាំងគ្នាស្រាវជ្រាវ នៅតំបន់ភាគខាងកើត និងភាគខាងលិចនៃឧបទ្វីប ម៉ាឡេស៊ី៕
Share on Google Plus
    Blogger Comment
    Facebook Comment