ប្រភព:ដើមអម្ពិល
ភ្នំពេញ ៖ គ្រូបង្រៀន នៅសាលាភាសា មីហ្គីវេ ត្រូវបានគ្រូបង្រៀនដូចគ្នាប្រទះ ឃើញដេកស្លាប់ក្នុងបន្ទប់ជួល កាលពីព្រឹក ថ្ងៃតី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ដោយសង្ស័យថា ស្នាមរបួសត្រង់ ពោះដែលចោរបាញ់ប្លន់យកម៉ូតូ កាលពី១ ខែមុន រើឡើងវិញ បានគ្មាននរណាដឹង និង ជួយសង្គ្រោះទាន់ពេលវេលា ។
សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះរូបនេះឈ្មោះ ធី ធា អាយុ ២៧ឆ្នាំ មុខរបរ ជាគ្រូបង្រៀន នៅសាលាភាសាមីហ្គីវេ ស្នាក់នៅផ្ទះជួល បន្ទប់លេខ ៦ ក្នុងភូមិសង្កាត់កើតហេតុ និង មានស្រុកកំណើតនៅភូមិរហាល ឃុំជាជ ស្រុកកំចាយមា ខេត្ដព្រៃវែង ។
សមត្ថកិច្ច បានបន្ដថា មុនពេលកើតហេតុគ្រូ បង្រៀន ជាមិត្ដភក្ដិ មិនឃើញជនរងរេគាះទៅ បង្រៀនដូចសព្វមួយដង ក៏ទូរស័ព្ទរក ប៉ុន្ដែ ទូរស័ព្ទមិនចូល ក៏នាំគ្នាទៅមើលនៅផ្ទះជួល ស្រាប់តែឃើញបន្ទប់ជួល បិទទ្វារ គោះក៏ មិនបើក ហៅក៏មិនឮឆ្លើយតប ទើបនាំគ្នា មានការសង្ស័យ ហើយក៏គាស់បង្អួចចូល ទៅ ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅ ហើយ។
ភ្លាមៗ នោះ សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅពិនិត្យកោសល្យវិច័យ ប៉ុន្ដែ មិនទាន់បានបញ្ជាក់ថា ស្លាប់មកពីមូលហេតុអ្វីពិត ប្រាកដឡើយ ។ ចំពោះករណីនេះមិត្ដភក្ដិ ជនរង គ្រោះបាននិយាយថា ជនរងគ្រោះ អាចស្លាប់បណ្ដាលមកពី ស្នាមរបួសរើឡើង វិញ ដែលស្នាមរបួសនេះត្រូវចោរបាញ់ចំ ពោះ ដើម្បីប្លន់ម៉ូតូកាលពី១ខែមុន ៕

Blogger Comment
Facebook Comment