ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា នេះ បានបញ្ជូន ក្រុមអ្នកញៀនល្បែង ចំនួន១៣នាក់ទៅកាន់តុលាការ ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសង និងលេងល្បែងស៊ីសង ខុសច្បាប់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានថ្លែងថា ក្រោយទទួលបានបទបញ្ជាពីលោក ស្នងការ និងស្នងការរង ជួន ណារិន កម្លាំងរបស់លោកបានរៀបចំ សំណុំរឿងដើម្បីបញ្ជូន ក្រុមអ្នកញៀនល្បែង ទាំង១៣នាក់នេះ ទៅកាន់តុលាការ ពាក់ព័ន្ធនិង ករណីបើកលេងល្បែងស៊ីសង និងលេងល្បែងខុសច្បាប់។
សូមញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសង មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕



ស្ត្រីជាម្ចាស់ផ្ទះ បើកល្បែងស៊ីសងខាងលើ
Blogger Comment
Facebook Comment