តុលាការសម្រេច ចោទប្រកាន់ ស្ទាវវៀតណាម វ៉ៃ ផ្កាយ២ ក្នុងបទ ហិង្សា ដោយចេតនា

ប្រភព ដើមអម្ពិល
 ភ្នំពេញ ៖ យុវជនស្ទាវឈាមរាវ ដែល គេអះអាងថា ជាជនជាតិវៀតណាមចេះ ខ្មែរ រស់នៅស្រុកខ្មែរ ធ្វើ សកម្មភាពជេរ ប្រមាថ និងវាយបង្ករបួសស្នាមទៅលើឧត្ដម សេនីយ៍ទោយោធាមួយរូប កាលពីថ្ងៃសុក្រ ចុងសបា្ដហ៍កន្លងទៅនោះ ឥឡូវត្រូវបានព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់ ហើយ ពីបទ បង្កហិង្សាដោយចេតនា រួចហើយបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរបន្ដ បន្ទាប់ពីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការរួចមក ។

 កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នេះ លោក លី សុផាន់ណា ព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដែលជាអ្នកកាន់សំណុំរឿងបានអះអាងថា ករណីនេះលោកបានចោទបញ្ជូន ទៅឱ្យចៅ ក្រមរួចហើយ តែលោកមិនបានដឹងថា ចៅក្រមមួយណាជាអ្នកកាន់សំណុំ រឿងនេះបន្ដនោះទេ ។

 ដោយ ឡែកប្រភពព័ត៌មានពីតុលាការ បានអះអាងថា ព្រះរាជអាជ្ញារងកាន់សំណុំរឿង បានធ្វើការចោទ ប្រកាន់ យុវជនស្ទាវជាជនជាតិវៀតណាម ខាងលើនេះ ពីបទ ហិង្សាដោយចេតនា យោងតាមមាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ ហើយមាត្រានេះ ប្រសិនបើចៅក្រមរកឃើញបទល្មើស និងដាក់បន្ទុកនោះ គឺ អាចប្រឈម មុខនឹងការជាប់គុក ពី១ឆ្នាំទៅ ៣ឆ្នាំ ។

 សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ក្នុង សង្កាត់មិត្ដភាព ខណ្ឌ៧មករា មុខក្រសួង ការពារជាតិ មានកើតករណីជម្លោះមួយ រវាងអ្នកបើករថយន្ដនិងអ្នកជិះម៉ូតូ ដែលផ្ដើមចេញពីរឿងស្ទះចរាចរ អ្នកបើក រថយន្ដស៊ីប្លេរសុំឱ្យ អ្នកជិះ ម៉ូតូអែបខាង ដើម្បីខ្លួនបើកទៅមុខ ។

ករណីនេះចុង ក្រោយភាគីបើករថយន្ដ ដែលគេអះអាងថា ជាជន ជាតិវៀតណាម ចេះខ្មែរ ឈ្មោះចាង គាងហេង ភេទប្រុស អាយុ២៦ឆ្នាំ បានប្រើ ហិង្សាជេរប្រមាថ និងវាយ តប់បង្ករបួស ស្នាមទៅលើភាគីអ្នកជិះម៉ូតូ ដែលគេស្គាល់ ឈ្មោះងី វ៉ាន់ឌឹម ភេទប្រុស អាយុ៦៤ឆ្នាំ មាន ឋានន្ដរស័ក្ដិឧត្ដមសេនីយ៍ទោ មាន តួនាទីជាអនុប្រធាននាយកដ្ឋានទំនាក់ទំនង អន្ដរជាតិនៃក្រសួងការពារ ជាតិបណ្ដាលឱ្យ រងរបួសពកមុខពកមាត់និងរបួសជើង។

 ក្រោយបង្កហេតុសមត្ថកិច្ចក៏បាន ឃាត់ខ្លួន ភាគី បង្កយកទៅកាន់អង្គភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្ដ តាមច្បាប់ ។

 ជាការកត់សម្គាល់ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា នេះ ខណៈដែលកងរាជ អាវុធហត្ថ ធ្វើការបញ្ជូនជន សង្ស័យខាងលើនេះ ទៅកាន់តុលាការ ដើម្បីសួរចម្លើយជា បន្ដទៀតនោះ មានប្រភពព័ត៌មានអះអាង ថា រវាងជនរងគ្រោះ និងជនសង្ស័យបានឯកភាពគ្នា បញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ដោយជនបង្កសុខចិត្ដ ធ្វើលិខិតសុំទោស ជន រងគ្រោះជាសាធារណៈ ហើយជនរងគ្រោះ ក៏បានទទួលយកនូវសំណូមពរខាងលើ នេះផងដែរ ។

 ក្នុងនោះពង្រាងលិខិតសុំទោស ជាសាធារណៈរបស់ជនសង្ស័យ ក៏ត្រូវបាន គេធ្វើរួចរាល់ និងចែកចាយដល់អ្នកកាសែតយកទៅផ្សព្វផ្សាយថែមទៀតផង ។ ប៉ុន្ដែ ក្រោយមកព័ត៌មានខាងលើនេះ មានការប្រែប្រួលដោយគេអះអាងថា ភាគីជនរង គ្រោះមិនសុខចិត្ដនោះឡើយ គឺនៅតែទាម ទារឱ្យតុលា ការចាត់ការតាមច្បាប់ដដែល។

 ឥឡូវជនជាប់ចោទ ត្រូវបានព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់ ហើយ ដែលចំណាត់ការខាងលើនេះ បានធ្វើឱ្យមហាជន ដែលតាមដានរឿងរ៉ាវខាងលើ សម្ដែងនូវការអប អរសាទរ និងគាំទ្រចំណាត់ការរបស់តុលាការ ក្នុងការសម្រេចចោទប្រកាន់ដោយ មិនធ្វើការសម្រុះសម្រួល និងដោះលែង ដោយគ្រាន់តែធ្វើការសងជំងឺចិត្ដ ឬធ្វើលិខិតសុំទោសជាសាធារណៈនោះ ។

 ការ សម្រេច ចោទប្រកាន់ខាងលើនេះគឺជាគម្រូ មួយទុកជាការព្រមានទៅដល់អ្នកផ្សេងៗ កុំឱ្យប្រព្រឹត្ដអំពើល្មើសច្បាប់ ដោយគ្រាន់ តែផ្ដើមចេញពីរឿងកំប៉ិកកំប៉ុក មិនចេះ យល់អព្យាស្រ័យគ្នា បែរជាប្រើហិង្សាដាក់ គ្នាបែបនេះ ទៅវិញ ខណៈដែលភាគីបង្ក គ្រាន់តែជាក្មេងអាយុជាង ២០ឆ្នាំ ហើយ ភាគីរងគ្រោះមានអាយុដល់ទៅជាង ៦០ឆ្នាំ គឺស្ទើរតែដូចឪពុក និងកូនទៅហើយនោះ៕
Hong-0359
Share on Google Plus
    Blogger Comment
    Facebook Comment