ក្មេងស្រីៗជាច្រើននាំគ្នាបង្ហោះរូបភាពអាក្រាតខ្លួនឯងចូល Instagram (មានវីដេអូ)

អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមប៉ូលីសបានរកឃើញ ក្រុមក្មេងស្រីៗប្រមាណ១០០នាក់ បានបង្ហោះរូបភាព មិនសមរម្យខ្លួនឯង (selfie) ចូលក្នុងប្រព័ន្ធអិនធើណេត។ ហេតុការណ៍នេះបានកើតឡើង ពេលដែលបុរសម្នាក់បាន ប្រទះឃើញរូបភាពអាក្រាតកូនស្រីខ្លួនឯងបង្ហោះចូល អិនធើណេត។ ប៉ូលីសនៅតំបន់ Virginia បានអោយដឹងថា ក្មេងស្រីម្នាក់ នោះជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ដែលបានបង្ហោះរូបភាព និងវីដេអូអាក្រាតខ្លួន ឯងចូលអិនធើណេត ហើយប៉ូលីសរកឃើញថា ភាគច្រើនក្មេងស្រីៗទាំងនោះមានអាយុ ចន្លោះពី១៤ទៅ១៥ឆ្នាំ។ អាជ្ញាធរបាននិយាយថា ក្មេងស្រីទាំងអស់នោះកំពុងតែបំពាន ច្បាប់រូបភាពអាក្រាតរបស់កុមារ (Child pornography Laws) ដែលច្បាប់បានហាម ឃាត់មិនអោយថតរូបលក្ខណៈសិចស៊ី។ ក្មេងស្រីៗទាំងនោះមិនបានយល់ពីទង្វើរបស់គេ ដោយពួកគេមិនបានលុបរូបភាពអាក្រាតទាំងនោះចោល ហើយពួកនាងក៏មិនបានដឹងថា នរណាខ្លះបានឃើញរូប និងវីដេអូអាក្រាតរបស់ពួកនាងដែរ។ ប៉ូលីសបានរកឃើញរូបភាព និងវីដេអូអាក្រាតទាំងនោះមានប្រមាណ១,០០០ ដែលបានចែកចាយគ្នាពេញគណនី Instagram។ ប៉ូលីសបានធ្វើការរឹបអូសទូរស័ព្ទ របស់មនុស្ស២៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងរូបភាពអាក្រាតនោះ។
ប្រភព Khmer-note
Share on Google Plus
    Blogger Comment
    Facebook Comment