ព្រះសីហនុ: បុរសខ្ទើយដែលក្មេងប្រុសម្នាក់អះអាងថា បានរំលោភរន្ធគូថបណ្តាលឲ្យរបួសរលាករលួយ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនយកមកសាកសួរចំលើយ និងបង្កសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៤នេះហើយ បន្ទាប់ពីបានប៉ូលិសទទួលពាក្យបណ្តឹងពីក្មេងប្រុស និងម្តាយរបស់គេ កាលពីព្រឹកថ្ងៃទី៨ខែមេសាឆ្២០១៤កន្លងមក។
ជនសង្ស័យជាមនុស្សខ្ទើយដែលត្រូវប៉ូលិសចាប់ខ្លួនពេលនេះមានឈ្មោះអ៊ុតណារ័ត្ន អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅច្បារអំពៅរាជធានីភ្នំពេញ។ បច្ចុប្បន្នស្នាក់នៅក្នុងក្រុម១៥ភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះ អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៨មេសា២០១៤ ម្តាយក្មេងប្រុសរងគ្រោះបានមកអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ ដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថា មនុស្សប្រុសខ្ទើយម្នាក់បានល្បូងកូនប្រុសរបស់គាត់យកទៅរំលោភ ដោយអោយលុយកូនប្រុសគាត់ចំនួន ៦ដុល្លារ នៅផ្ទះសំណាក់ក្នុងចំណតបេឡាន ក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៧ មេសា ២០១៤៕
Blogger Comment
Facebook Comment