យុវតីខ្មែរ​​រិះគន់​​បុរស​​ចំណាស់​​មួយ​ចំនួន​​អំពី​​ការ​ប៉ុនប៉ង​​ផ្លូវ​ភេទ​

ប្រភព៖ គេហទំព័រថ្មីថ្មី
បុរស​វ័យ​ខ្មែរ​ចំណាស់​មួយចំនួន កំពុង​រង​ការរិះគន់​ពី​សំណាក់​យុវតី​វ័យ​ជំនាន់​ក្រោយ  ដោយសារ តែ​បុរស​ចំណាស់​ទាំងនោះ​បាន​ប្រើ​ឥរិយាបថ​មិន​សមគួរ​មួយចំនួន​ទៅកាន់​ពួកគេ។ បុរស​ចំណាស់ ខ្លះ​ចូលចិត្ត​ចោល​ក្រសែភ្នែក​សម្លក់​សម្លឹងមើល​ដងខ្លួន​នារី​វ័យក្មេង​ស្ទើរតែ​មិន​ព្រិច​ភ្នែក។ អ្នក​ខ្លះទៀត ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​ហៅ​នារី​វ័យក្មេង​ថា«អូន» លួងលោម​ក្នុងន័យ​ស្នេហា ទាំង ខ្លួន​សក់ស្កូវ​ទៅ ហើយ​នោះ។ បុរស​ចំណាស់​ខ្លះទៀត ប្រើប្រាស់​ទ្រព្យសម្បត្តិ និង​ប្រាក់​ដុល្លារ​ធ្វើ ជា​នុយ​ដើម្បី​ស្ទូច យក ព្រហ្មចារី ឬ​ខ្លួនប្រាណ​នារី​វ័យក្មេង​ផងដែរ។


ថ្ងៃមួយ​នៅពេលដែល​កញ្ញា​លីន​ដា​ទៅ​ចូលរួម​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល  បុរស វ័យ ជាង៥០ឆ្នាំ​ម្នាក់ បាន​និយាយ​សួរនាំ​កញ្ញា​ជាច្រើន​អំពី​ទីកន្លែង​ធ្វើការ អំពី​ស្ថានភាព​ការងារ និង​គ្រួសារ ព្រមទាំង​ប្រាក់បៀវត្ស​ប្រចាំខែ​ផងដែរ។ បន្ទាប់មក​បុរស​ចំណាស់​រូបនោះ​បាន​បបួល​កញ្ញា ទៅធ្វើ​ការ ជាមួយ​ខ្លួន ដោយ​សន្យាថា៖«ប្រសិនបើ​លីន​ដា ទៅធ្វើ​ការ​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​អោយ​ឡាន​មួយ វីឡា​មួយ និង​លុយ​ច្រើន​ទៀត​ទៅ​លីន​ដា។ ហើយ​ការងារ​នោះ​មិន​លំបាក និង​មិន​ហត់នឿយ​ដូច​ការងារ​សព្វថ្ងៃ​នោះទេ»។ លីន​ដា​អាយុ២១ឆ្នាំ​បាន​រៀបរាប់​បន្តថា បន្ទាប់ពី​បញ្ចប់​កិច្ចសន្ទនា​គ្នា កញ្ញា​ក៏បាន បដិសេធ​បំណង​របស់​បុរស​នោះភ្លាមៗដែរ ព្រោះ​កញ្ញា​យល់ថា​អ្វីដែល​បុរស​ចំណាស់​នោះ​និយាយ​គឺជា​បំណង​អាក្រក់។ កញ្ញា​បន្ថែមទៀតថា ខ្លួន​ធ្លាប់​ជួប​បុរស ចំណាស់​ជាច្រើន​នាក់​ហើយ​ដែល​និយាយ យ៉ាង​ដូច្នេះ​មកកាន់​កញ្ញា ហើយ​កញ្ញា​បាន​កត់សម្គាល់ថា នៅក្នុង​សង្គម​បច្ចុប្បន្ននេះ មាន​បុរស​វ័យ ចំណាស់​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​នឹង​ការសប្បាយ​របស់ខ្លួន មិនសូវ​ខ្វាយខ្វល់​នឹង​ផលប៉ះពាល់​ដល់ សីលធម៌​នៅក្នុង​សង្គម​នោះទេ។

«បុរស​ចំណាស់​ខ្លះ មាន​ចរិត​មិនសូវ​ល្អ​ទេ។ និយាយស្តី​មិន​សម​អោយ​ក្មេង​គោរព។ ហើយ​គ្មាន សីលធម៌​ទៀត។ ចូលចិត្ត​យកលុយ​មក​ជះ​លើ​ស្ត្រី​វ័យក្មេង​ណាស់»។ នេះ​ជាការ​រិះគន់​របស់ កញ្ញា និមល។ និមល វ័យ២៣ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ក្នុង​ផ្សារ​ទំនើប​មួយ កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ បានអោយដឹងថា អតិថិជន​ជា​បុរស​វ័យ​ចំណាស់​មួយចំនួន​បាន​និយាយ​លែ​ប ខាយ​ពាក្យសម្តី​ទៅកាន់​កញ្ញា​ជាច្រើន និង​បាន​អួតអាង​ថា​ខ្លួន​ជា​អ្នកមាន ហើយ​អាច​ឧបត្ថមអ្វីៗអោយ បាន​គ្រប់យ៉ាង​ផងដែរ។ កញ្ញា​និមល​រៀបរាប់​ពី​សំដី​បុរស​អតិថិជន​ម្នាក់​ដែល​ធ្លាប់​ព្យាយាម​ទំនាក់ទំនង​កញ្ញា​ថា៖«ទៅ​ញ៉ាំ​បាយ​ជាមួយ បង​ទេ។ ចាំ​បង​យក​ឡាន​មក​យក។ ប្រសិនបើ​អត់លុយ​ចាយ​អាច​ប្រាប់​បង​បាន។ ខ្វះខាត​អី​ប្រាប់​បង​មក ចាំ​បង​ជួយ។ អោយតែ​អូន​ទៅ​ដើរលេង​ជាមួយ​បងអូន​ចង់បាន​អី​ក៏បាន​ដែរ»។ បន្ថែម​ពីនេះ​ទៀត កញ្ញា និមល​អោយដឹងថា ធ្លាប់មាន​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូរ​ឈ្លោះប្រកែក​គ្នា​សឹងតែ​ផ្អើល​ហាង​របស់ កញ្ញា ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​ប្រចណ្ឌ​នឹង​ស្វាមី របស់ខ្លួន​ដែល​លួច​មើល​អ្នកលក់​ជា​នារី​វ័យក្មេង ខណៈពេល ដែល​ពួកគាត់​ចូល​មករក​ទិញ​ទូរសព្ទ។

ងាក​មក​ស្តាប់​កញ្ញា មករា​នៅ​ខេត្តកំពង់ចាម​វិញ។ កញ្ញា​បាន​រិះគន់ថា៖«បុរស​ខ្លះ ចាស់​ហើយ​នៅ​មិន គិត​ទៅរក​ធម៌​អា​ថ៍​នោះទេ។ ឃើញ​ស្រី​ស្អាតក្មេងៗមិនបាន ឌឺដង​ពាក្យសំដី សួររក​លេខ​ទូរសព្ទ និង​ហៅ​គេ សុទ្ធតែ​អូន…»។ ក្នុង​វ័យ២២ឆ្នាំ និង​ជា​មន្ត្រីរាជការ​ម្នាក់​នៅក្នុង​ខេត្ត កញ្ញា​មករា អោយដឹង ថា សហការី​ជា​បុរស​ចំណាស់​មួយចំនួន​នៅ​កន្លែងធ្វើការ​របស់​កញ្ញា ចូលចិត្ត​ដើរ​កំសាន្ត​សប្បាយ​តាម ហាង​ខារ៉ាអូខេ ហើយ​យកមក​អួត​ប្រាប់ និង​ចំអែចំអន់​គ្នា​នៅ​កន្លែង​ធ្វើ​ទៀតផង។ មករា​បន្តថា ពួកគាត់ ធ្លាប់​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​នារី​វ័យ​ក្មេងៗនៅក្នុង​ហាង​ខារ៉ាអូខេ អោយ​នាង​បានឃើញ​ជា ច្រើនដង​ផងដែរ។ យុវតី​ដដែល​នេះ បង្ហើប​ប្រាប់ទៀតថា៖«បុរស​ចំណាស់​ខ្លះ ចូលចិត្ត​និយាយ​ទូរសព្ទយូរៗរាប់​ម៉ោង​ដូច​ក្មេងស្ទាវ​អ៊ីចឹង។ ពេលខ្លះ​ច្រៀង​អោយដៃ​គូរ​ស្តាប់​តាម​ទូរសព្ទ ទៅវិញទៅមក​ក៏មាន ដែរ»។

យុវតី​ខាងលើ​សុទ្ធតែជា​សាក្សី​ដែល​បាន​ជួប និង​ឃើញ​អ​កប្ប​កិរ​យាផ្សេងៗគ្នា​របស់​បុរស​ចំណាស់​ខ្មែរ​ក្នុងពេល​កន្លងមក។ ប៉ុន្តែ​ស្ត្រី​ទាំងនេះ​បាន​អំពាវនាវ​ដូចគ្នា អោយ​បុរស​ចំណាស់​ធ្វើជា​គំរូរ​ល្អ​សម្រាប់​ក្មេងជំនាន់ក្រោយ ដោយ​មិនគួរ​ប្រព្រឹត្តិ​ទង្វើ​ដែល​ធ្វើអោយប៉ះពាល់​ដល់​សីលធម៌សង្គមដូច្នេះ​ឡើយ៕
Share on Google Plus
    Blogger Comment
    Facebook Comment