ផ្ទុះឆេះ Galaxy S4 ធុំក្លិនឆ្ងៀមពេញបន្ទប់

 អ្នកស្រី Holly Hewette អាយុ២៥ឆ្នាំ បានភ្ញាក់ព្រឺតខណៈពេលកំពុងដេក ដោយសារតែលឺ សំលេងផ្ទុះ និងក្លិនឆ្ងៀមពេញបន្ទប់របស់នាង។ ពេលភ្ញាក់ ដឹងខ្លួននាងបានក្រលេកមើលទូរស័ព្ទដៃ ម៉ាក Samsung Galaxy S4 របស់នាងកំពុងឆេះ ដែលកំពុងតែសាកថ្ម ហើយអ្នកស្រីក៏ បានចាប់បោះទូរស័ព្ទដៃនោះចូលបង្គន់តែម្តង។ អ្នកស្រីបានអោយថា អ្នកស្រីបានភ្ញាក់ ម៉ោង៤កន្លះព្រឹក រួចមើលទូរស័ព្ទឃើញថាអស់ថ្ម គាត់ក៏យកទៅសាក ហើយនៅម៉ោង ៥ព្រឹកគាត់បានភ្ញាក់មើលម៉ោងម្តងទៀត បន្ទាប់មកក៏ដេកទៅវិញ ដេកមិនទាន់បានប៉ុន្មាន ផង អ្នកស្រីក៏លឺសំលេងផ្ទុះ និងធុំក្លិឆ្ងៀមពេញបន្ទប់។ សំណាងល្អក្នុងហេតុការណ៍ផ្ទុះ ឆេះ Galaxy S4 នោះមិនបានបង្កអោយអ្នកស្រីរងរបួសអ្វីឡើយ ហើយគេក៏មិនទាន់ដឹង ពីមូលហេតុបណ្តាលអោយ ផ្ទុះឆេះយ៉ាងនេះផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែលទូរស័ព្ទ Smartphone បានផ្ទុះឆេះ។
ប្រភពKhmer-note

article-2600682-1CF5600B00000578-388_306x442
Share on Google Plus
    Blogger Comment
    Facebook Comment