ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េ​ម្នាក់​នៅ​ខេត្តកំពង់ចាម​

​ប្រភព KPT
កំពង់ចាម​ ៖ ​កម្លាំង​នគរបាល​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់​ចាម​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១០ ​ខែ​មេសា ​ឆ្នាំ​២០១៤ ​ដែល​មក​លួច​ដេក​លាក់​ខ្លួន​នៅ​សណ្ឋាគារ​មនោ​រម្យ​ ស្ថិត​ក្នុង​សង្កាត់​-​ក្រុង​-​ខេត្ត​កំពង់ចាម​។​

​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ប៉ាង​ ណា​រ៉េ​ន ​អនុ​ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​លោក​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ចុះ​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មុខ​សញ្ញា​ជា​ជន​ជាតិ​កូរ៉េ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ក្លែងបន្លំ​លួច​ដក​ប្រាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​អស់​ទឹក​ប្រាក់​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​។ ​

ជន​សង្ស័យ​ឈ្មោះ ​លី ​អ៊ិន​យ៉ុង ​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ត្រូវ​តុលាការ​ប្រទេស​កូរ៉េ​ចេញ​ដីកា​ និង​មាន​និវេត​ក្រហម​របស់​នគរបាល​អាំង​ទែ​ប៉ូល​ឲ្យ​តាម​ចាប់​ខ្លួន​ពី​បទ​ក្លែងបន្លំ​លួច​ដក​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ​ហើយ​ក៏​មាន​បទបញ្ជា​ពី​ប្រធានាធិបតី​ប្រទេស​កូរ៉េ​បាន​សុំ​សហការ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​យើង​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​មុខ​សញ្ញា​នេះ​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​វិញ ​ដើម្បី​ធ្វើ​ការ​កាត់ទោស​នៅ​ប្រទេស​កូរ៉េ ​ដោយ​ឡែក​បក្សពួក​របស់​វា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កូរ៉េ ​ហើយ​មុខ​សញ្ញា​ដែល​បាន​ចាប់ខ្លួន​នៅ​ចំណុច​ខាង​លើ​នេះ​ជា​មេខ្លោង​ធំ​។​

​​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់​ទៀត​ថា​ កម្លាំង​របស់​យើង​បាន​ប្រើ​រយៈ​ចំនួន​២​ថ្ងៃ​មក​ហើយ ​គឺ​តាម​ស្រាវជ្រាវ ​តាំង​ពី​ខេត្ត​កំពត​រហូត​បន្ត​មក​តាម​ចាប់​ខ្លួន​ជនសង្ស័យ​បាន​នៅ​ឯ​ខេត្ត​កំពង់ចាម​៕​


Share on Google Plus
    Blogger Comment
    Facebook Comment