ចេញពីស៊ីការ ស្រវឹងធ្លាក់ភ្នែក ត្រូវរថយន្តក្រុង បុកស្លាប់ ទាំងពីរនាក់ (មានវីដេអូ)

ប្រភព ដើមអម្ពិល
- រថយន្តបុកម៉ូតូអូសជាង ៣០ម៉ែត្រ បណ្តាលឲ្យផ្ទុះធុងសាំង ឆេះទាំងរថយន្តក្រុង 

ពោធិ៍សាត់៖ ជនរងគ្រោះ២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ ដែលបានកើតឡើងនៅលើកណាត់ផ្លូវជាតិលេខ៥ ដែលបង្កឡើងដោយរថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង បើកក្នុងទិសដៅច្រាសគ្នា។

សមត្ថកិច្ចនគរបាលចរាចរ បានអោយដឹងថា ជនរងគ្រោះពីរនាក់ បានជិះម៉ូឌុបគ្នា ទំនងជាទើប ចេញពីសុីការគេ ដោយមានភាពស្រវឹង ស្ទើរធ្លាក់ភ្នែក ក្នុងទិសដៅពីត្បូងទៅជើង លុះបើកឆ្លងផ្លូវ មកដល់កន្លែងកើតហេតុ ត្រង់ចំណុចភូមិស្វាយស ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ត្រូវរថយន្តក្រុង ដែលកំពុងបោះពួយ យ៉ាងលេឿន មកពីទិសខាងកើត បុកចំពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី១០ ខែមេសាឆ្នាំ២០១៤ ។ចំណែកម៉ូតូត្រូវបានរថយន្តក្រុង បុកអូសប្រហែលជាង ៣០ ម៉ែត្រ រហូតបែកធុងសាំងបណ្តាលអោយឆេះ រថយន្តក្រុងស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អ គ្មាននរណាម្នាក់ ដែលជិះនៅក្នុងរថយន្តរងរបួសនោះទេ ដោយពួកគាត់បាននាំគ្នា លោតចុះពីលើរថយន្តក្រុងបានទាន់ពេលវេលា ។

រហូតមកដល់ពេលនេះ សពជនរងគ្រោះ ទាំងពីរមិនទាន់ ដឹងអំពីអត្តសញ្ញាណ នៅឡើយទេ ដោយសមត្ថកិច្ចកំពុង មមាញឹក ក្នុងការបាញ់ទឹកជួយពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះ រថយន្តក្រុងនោះ៕



Share on Google Plus
    Blogger Comment
    Facebook Comment