ប្រភព ដើមអម្ពិល
ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៧ និង ១៥ នាទីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ កន្លងមកនេះ រួចបញ្ជូន ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានប្រាប់មជ្ឈមណ្ឌលពត័មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី ១២ ខែ មេសានេះថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺធ្វើឡើងតាមបញ្ជារបស់សាលាដំបូងខេត្តពោធិ៍សាត់។ សមត្ថកិច្ចក៏បានឲ្យដឹងទៀតថា ជន សង្ស័យមានឈ្មោះ ហិុន សាម៉ុន ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់ មុខរបរ ជាភ្នាក់ងារឲ្យស្ថានីយទូរទស្សន៍ប៉ុស្តោ៍លេខ ៩ (ក្នុងនាទីបច្ចុប្បន្នភាព)។
យ៉ាងណាក៏ដោយ ការឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ក៏មិនទាន់មានប្រភពផ្លូវការណាមួយ ពីសមត្ថកិច្ចបញ្ជាក់ថា ជាប់ ពាក់ព័ន្ធនិងករណីអ្វីនោះទេ ប៉ុន្តែសមត្ថកិច្ចគ្រាន់តែនិយាយថា ការឃាត់ខ្លួននោះ គឹអនុវត្តន៍តាមបញ្ជារបស់តុលាការ។
ជនសង្ស័យរហូតមកទល់ព្រឹកនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការសើុបអង្កេតបន្ត៕
 

Blogger Comment
Facebook Comment