ស្ត្រី​ចិន​ម្នាក់​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ និង​គំរាម​អារ​ក​ជាមួយនឹង​កាំបិតប៉័ងតោ​

ចិន៖​ បុរស​ចិន​ម្នាក់​បាន​ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង​និង​បាន​គំរាម​អារ​ក​នាង​ជាមួយនឹង​កាំបិតប៉័ងតោ​នៅលើ​ផ្លូវ​មួយ​​នៅ​ទីក្រុង​Kunming​ក្នុង​ខេត្ត​Yunnan ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​។​​

ប៉ូលិស​បាន​ធ្វើការ​ចរចា​ជាមួយ​បុរស​នេះ ដោយ​និយាយ​បញ្ចុះបញ្ចូល​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ដើម្បី​ឲ្យ​បុរស​នេះ​ប្រគល់​ខ្លួន ​ប៉ុន្តែ​ការព្យាយាម​បញ្ចុះបញ្ចូល​នេះ បាន​បរាជ័យ​។​បន្ទាប់មក មន្ត្រីប៉ូលិស​ម្នាក់​ដែល​បាន​ស្លៀកពាក់​ជា​ស៊ីវិល ក៏​បាន​ចូល​មក​ហើយ​បាន​ព្យាយាម​និយាយ​លួងលោម​ជាមួយ​បុរស​នេះ និង​ក៏​ឆ្លៀត​ឱកាស​ដោយ​បាន​ចាប់​រុញ​បុរស​នេះ​ដួល​ទៅលើ​ដី ប៉ុន្តែ មន្ត្រីប៉ូលិស​នេះ​បាន​រងរបួស​ដៃ​ខាងស្តាំ នៅ​ពេល​ចាប់​រុញ​បុរស​នេះ​ឲ្យ​ដួល​នោះ​។ 

នៅ​ទីបំផុត ស្ត្រី​ជា​ជនរងគ្រោះ​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​គ្មាន​របួស​ស្នាម ប៉ុន្តែ នាង​ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ ដោយសារ​ភ័យ​ពេក​រហូត​ដល់​ដួលសន្លប់​នៅ​កន្លែង​នោះ​។​​មូលហេតុ ដែល​បាន​នាំ​ឲ្យ​ស្ត្រី​នេះ​ត្រូវបាន​ចាប់​ជា​ចំណាប់​ខ្លាំង​ដោយ​បុរស​នេះ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ខណៈ​ដែល​ការ​​ស៊ើបអង្កេត​បាន​កំពុង​ដំណើរ​ទៅ​នោះ​៕
==============
ប្រភពអត្ថបទ​ ៖ cen
Share on Google Plus
    Blogger Comment
    Facebook Comment