កុមារដុះកន្ទុយ ដែលគេចាត់ទុកជាព្រះ នៅឥណ្ឌា

ប្រភព CEN
-------------
អា​ម៉ារ ស៊ី​ញ​(Amar Singh) មាន​ដុះ​កញ្ចុំ​សក់​ដ៏​ក្រាស់ នៅលើ​ផ្នែក​ខាងក្រោម​នៃ​ខ្នង ។ ឥឡូវនេះ​វា​មាន​ប្រវែង​ជាង 12 អ៊ិ​ច​ឈ៍ (៣០,៤៨​សង្ទីម៉ែត្រ​)​ហើយ​ អ្នកមូលដ្ឋាន​នៅ​ភូមិ​នី​ជ​ម៉ា​ពួរ​(Nijmapur) ប្រទេស​ឥណ្ឌា​របស់​កុមារ​រូបនេះ​ជឿថា នាយ​មាន​ទំនាក់ទំនង​ទៅនឹង​ព្រះ​នៃ​សាសនា​ហិណ្ឌូ គឺ​ហនុមាន ។

បើតាម​គេហទំព័រ dailystar.co.uk បាន​ឲ្យ​ដឹងថា ការតភ្ជាប់​កុមា​រអា​ម៉ារ​ទៅនឹង​ព្រះ​បែបនេះ មិនបាន​បញ្ចប់​នៅត្រឹម​ក្នុងភូមិ​មួយ​នេះឡើយ​- អ្នកភូមិ​ផ្សេងមួយចំនួនទៀត​បាន​ឡើងមក​ភូមិ​នេះ​ផងដែរ ជាមួយនឹង​ទ្រឹស្តី​ដែលថា ស្ថានភាព​របស់​កុមារ​នេះ​ស្រដៀង​គ្នា​ទៅនឹង​ព្រះ​គោ - ជា​សត្វ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​បរិសុទ្ធ​នៅក្នុង​វប្បធម៌​សាសនា​ហិណ្ឌូ​។

​​អ្នកស្រុក​ទាំងនោះ​ជឿថា​ទ្រឹស្តី​នេះ គឺជា​ការពិត ដោយសារតែ​ក្មេង​តូច​នោះបាន​ចំណាយ​ពេលវេលា​ជាច្រើន​លេង​ជាមួយ​សត្វ​នៅក្នុង​ភូមិ​របស់​វា​។​​បើទោះបី​ជាមាន​ការតភ្ជាប់​ខាង​ជំនឿ​យ៉ាងណាក្តី អា​ម៉ារ គឺជា​ក្មេងប្រុស​" ជាទី​ស្រឡាញ់ " ធម្មតា​មួយរូប​, នេះ​បើ​យោងតាម​ឪពុក​របស់​អា​ម៉ារ , លោក​អាជ​មែ ស៊ី​ញ​(Ajmer Singh)​។​ ​អា​ម៉ារ​បាន​កើតមក​ដោយមាន​កញ្ចុំ​សក់​បែបនេះ​មាន​ប្រវែង​ប្រហែល​មួយ​អ៊ី​ច​ឈ៍​(២,៥៤​សង្ទីម៉ែត្រ​) ។​

វា​បាន​រីកលូតលាស់ ជា​មធ្យម​ពីរ​អ៊ិ​ច​ឈ៍​ក្នុងមួយឆ្នាំ​។ ក្រុមគ្រួសារ របស់​អា​ម៉ារ​បដិសេធ​មិន​កាត់​កន្ទុយ​នោះ​ចោល​ទេ ដោយសារ​ពួកគេ​ពិចារណា​ថា​នេះ​ជា​អំណោយទាន​ពី​ព្រះ​។​​គេ​ជឿថា​ប្រការ​នោះ​អាច​ផ្លាស់ប្តូរ នៅពេលដែល​អា​ម៉ារ​បាន​ក្លាយជា​ក្មេង​ជំទង់ ហើយ​ក្មេងស្រី​បានបង្ហាញ​ខ្លួន​!
កន្ទុយ​មួយ​នេះ​ដុះ​តាំងពី​កំណើត​
​កន្ទុយ​: សក់​ដែល​ដុះ​នៅលើ​ខ្នង​ផ្នែក​ខាងក្រោម​របស់​អា​ម៉ារ​ មាន​ប្រវែង​ជាង​៣០​សង្ទីម៉ែត្រ​ហើយ​
​អ្នកស្រុក​ផ្សេង បាន​ប្រៀបធៀប​ក្មេង​តូច​នេះ​ទៅនឹង​ព្រះ​គោ​
Share on Google Plus
    Blogger Comment
    Facebook Comment