ប្រភព khmerload
-------------------
ថៃ៖ ជាការពិតណាស់ ខណៈពេលដែលប្រទេស កម្ពុជាកំពុងតែនាំគ្នា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសានេះ នៅឯស្រុកថៃ ក៏មានការប្រារព្ធពិធីនេះ ដូចគ្នាសម្រាប់ប្រទេសគេ។
អ្វីដែលគួរឲ្យកត់សំគាត់ និងមិននឹកស្មានដល់នោះ គឺថ្ងៃមហាសង្ក្រាន នៅក្នុងប្រទេសថៃ មានមនុស្សម្នា ជាច្រើននាំគ្នាលេងគប់ទឹក ដែលនៅក្នុងនោះ គេប្រទះឃើញ មានជនមួយចំនួន ដោះខោអាវ បង្ហាញរូបរាងរបស់ខ្លួន នៅចំពោះមុខសាធារណៈជន។
ចំពោះសកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាថតរូប និងបង្ហោះទៅតាមអ៊ិនធើណេត ដែលភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃ ប្រទេសថៃ បាននាំគ្នា ចេញប្រតិបត្ដិការ ធ្វើការឃាត់ខ្លួន នារីភេទទី៣ ចំនួន ២នាក់ ដែលមានឈ្មោះថា Chartchai Si-Arwut និង Warot Theesoongnoen កាលពីថ្ងៃម្សិលមិញនេះ។ ក្រោយពីធ្វើការឃាត់ខ្លួន អ្នកទាំងពីរ បានធ្វើការសុំទោសជាសាធារណៈ ចំពោះការបង្ហាញរូបអាក្រាតល្វែងលើ របស់ខ្លួន ទៅកាន់អ្នកនៅក្នុងខេត្ដ Pitsanulok នេះផងដែរ។
ដោយសារតែការដឹងខុសបែបនេះ ពួកគេត្រូវបានកាត់បន្ថយទោស និងប្រាក់តែ ៥០០ បាត ឬជាង ១៥ដុល្លារអាមេរិកតែប៉ុណ្ណោះ ដើម្បីដោះលែង។
តែទោះជាយ៉ាងណា ប៉ូលីសក៏កំពុងតែធ្វើការស្វែងរកបុរសម្នាក់ ដែលបានបង្ហាញប្រដាប់ភេទរបស់ខ្លួន នៅក្នុងថ្ងៃមហាសង្ក្រាននេះផងដែរ ដែលជននេះ ហាក់ដូចជាសប្បាយរីករាយយ៉ាងខ្លាំង នៅលើឡានប្រភេទដឹកទំនិញ៕
Blogger Comment
Facebook Comment