លេចធ្លាយអេក្រង់ iPhone 6 មានទំហំធំជាងមុន

ប្រភព KhmerNote
--------------------
ក្រោយពីទូរស័ព្ទ iPhone 5S ដាក់បង្ហាញអស់រយៈពេល ជាច្រើនខែរួចមក ឥឡូវនេះ ក្រុមហ៊ុន Apple កំពុងតែខិតខំ ផលិត iPhone ជំនាន់ទី៨ ដែលត្រូវបានគេរំពឹងថាជា iPhone 6។ កាលពីពេលថ្មីៗកន្លងទៅគេហទំព័រ gforgames បានចុះផ្សាយពីពត៌មាន លេចធ្លាយមួយរបស់ iPhone 6 ដែលមានទំហំអេក្រង់ធំជាងម៉ូដែលចាស់ៗ គួរអោយ ចាប់អារម្មណ៍។

រូបភាពនេះលេចធ្លាយតាមរយៈបណ្តាញសង្គម Weibo របស់ចិន ដែលថតដោយបុគ្គលិកបំរើការនៅក្នុង រោងចក្រ ហើយតាមរយៈប្រភពពត៌មានបាន អោយដឹងថា iPhone 6 អាចមានទំហំ ៤.៧ អ៊ីញ រឺអាចដល់ ៥.៥អ៊ីញ ឯណោះ។ iPhone 6 ត្រូវបានគេរំពឹងថានឹងបំពាក់ កាមេរ៉ាកំរិត 10-Megapixels ជាមួយនឹងកំរិត Aperture f/1.8 មានអេក្រង់កំរិត Resolution 1920 x 1080 px (401 ppi) ដែលបំពាក់ដោយអេក្រង់ Low-temperature Polysilicon (LTPS) LCD។
 រងចាំមើលទាំងអស់គ្នាថា តើ iPhone 6 មានរូបរាងយ៉ាងណា?

Share on Google Plus
    Blogger Comment
    Facebook Comment