ឆ្កែ​មួយ​ក្បាល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​សភា​អឺរ៉ុប

ប្រភព kpt
-----------
ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ Zeus អាយុ ​៨​ឆ្នាំ​ត្រូវ​បាន​គេ​អញ្ជើញ​ និង​ត្រៀម​យក​វា​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អឺរ៉ុប​ដែល​នឹង​ធ្វើ​នៅពេល​ខាងមុខនេះ។ឆ្កែ​មួយ​ក្បាល​នេះ​ជា​កម្មសិទ្ធិ​របស់ RussellHoyle ដែល​រស់នៅ​ក្នុងភូមិ​មួយ​នៅ​ភាគ​ឦសាន្ត​ប្រទេស​អង់គ្លេស។លោក Hoyle បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​មួយ​ថា "​ខ្ញុំ​អាច​ចាំ​បាន​នៅ​ពេលដែល​មនុស្សម្នា​ជាច្រើន​ត្រូវ​បាន​គេ​ធ្វើ​ជំរឿន។

ខ្ញុំ​ចាំ​ថា ខ្ញុំ​ធ្លាប់បាន​និយាយ​ទៅកាន់​មន្ត្រី​ជំរឿន​ថា ខ្ញុំ​មានតែ​ប្រពន្ធ​មួយ និង​រូប​ខ្ញុំ​។ កូនប្រុស​របស់ខ្ញុំ​មិនទាន់​គ្រប់​អាយុ​បោះឆ្នោត​ទេ​។ តែ​យើង​មាន Zeus ហើយ​វា​មាន​អាយុ ៦៣​ឆ្នាំ​"។ នៅ​ពេល​ដែល​គេ​យក​សំបុត្រ​អញ្ជើញ​ឲ្យទៅ​បោះឆ្នោត Russell បាន​និយាយ​ថា "​ខ្ញុំ​មាន​កិច្ចការ​ពីរ​ត្រូវធ្វើ​នៅពេល​បោះឆ្នោត​"​។

ជាទូទៅ លិខិត​អញ្ជើញ​ឲ្យ​បោះឆ្នោត​ឬ​គេ​ហៅថា Polling Card ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ដោយ​បង្ហាញ​លេខ​សម្គាល់ និង​ព័ត៌មាន​អំពី​ទីតាំង និង​ពេលវេលា​ដែល​ត្រូវ​ទៅ​បោះឆ្នោត។ម្ចាស់​ឆ្កែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ មាន​គម្រោង​នាំ Zeus ដើរលេង​បន្ទាប់ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃទី ២២ ខែឧសភា ខាងមុខ​៕

Share on Google Plus
    Blogger Comment
    Facebook Comment