ប្រភព Khmer-note
---------------------
ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយ ដែលល្បីល្បាញ ខាងវះកាត់កែសម្ផស្ស ហើយមិន ថាស្រី រឺក៏ប្រុសទេ នាំគ្នាទៅ កូរ៉េ ដើម្បីកែសម្ផស្ស។ ប្រទេសនៅជិតខាងកូរ៉េខាងត្បូងដូច ជាប្រទេសជប៉ុន និងចិន បានទៅទីនោះធ្វើការវះកាត់ កែសម្ផស្ស ប៉ុន្តែពួកគេបានជួបបញ្ហាពេលត្រលប់ចូល ប្រទេសកំណើតវិញ ដោយសារតែមុខមាត់របស់ពួក គេស្រស់ស្អាត ខុសប្លែកពីរូបថតនៅក្នុងលិខិតឆ្លងដែន។
យោងតាមបណ្តាញពត៌មាន Onboa និង Munhwa របស់កូរ៉េខាងត្បូងបានអោយដឹងថា មន្ទីរពេទ្យកែសម្ផស្ស របស់កូរ៉េបានចេញ វិញ្ញាបនប័ត្របញ្ជាក់ពីការវះកាត់កែសម្ផស្ស ដើម្បីអោយអតិថិជនបរទេសរបស់ពួកគេ អាចធ្វើការកែសម្ផស្សបានដោយ មិនចាំបាច់បារម្ភពីមុខមាត់ខុសពីរូបថតក្នុងលិខិតឆ្លង ដែន។
វិញ្ញាបនប័ត្រនោះ បញ្ជាក់ពីលេខ លិខិតឆ្លងដែនរបស់អតិថិជន រយៈពេលស្នាក់នៅ ឈ្មោះអតិថិជន ទីតាំងមន្ទីរពេទ្យកែសម្ផស្ស ព្រមជាមួយនឹងឯកសារផ្សេងៗ ដើម្បីងាយ ស្រួលដល់មន្ត្រីអន្តោប្រវេសន៍បានដឹងពីពត៌មានលំអិត ដោយមិនចាំបាច់ទូរស័ព្ទទៅកាន់ មន្ទីរពេទ្យធ្វើការបញ្ជាក់។ តាមរយៈសារពត៌មាន Onbao បានអោយដឹងថា ភ្ញៀវទេសចរណ៍ ដែលបានធ្វើការវះកាត់កែសម្ផស្សនៅកូរ៉េខាងត្បូងកាលពីឆ្នាំ២០១១ មានចំនួន២,៥៤៥នាក់ ហើយកាលពីឆ្នាំទៅមានកើនឡើងដល់២៥,១៧៦នាក់។
Blogger Comment
Facebook Comment