ឆ្នាំមមី នៅ​បន្ទាយមានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ទ្វេ​រដង​

ប្រភព CEN
-------------
បន្ទាយមានជ័យ: ​អំឡុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមមី នៅ​ខេត្តបន្ទាយមានជ័យ គិតពី​ថ្ងៃទី ១៣ ដល់ ១៧ មេសា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើនឡើង​១១​ករណី​ប្រៀប​នឹង​ឆ្នាំមុន​។ គឺ​ឆ្នាំ​២០១៣ មាន ៧​ករណី ដល់​ឆ្នាំ​២០១៤ មាន​១៨​ករណី​។ ​នគរបាល​ខិតខំ​ផ្សព្វផ្សាយ​ទប់ស្កាត់​និង ពង្រាយ​កម្លាំង​តាម​គោលដៅ​តែ​អ្នកបើកបរ​យានយន្ត​គ្រោះថ្នាក់​យ៉ាងច្រើន តែ​អ្នកបើកបរ​ធ្វេសប្រហែស​ច្រើន ។​ ​ ​

​លោក​សួន នី​ប៉ូ នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១៧ មេសា​ថា "​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​អំឡុង​ចូលឆ្នាំ​មមី​នេះ មាន ១៨​ករណី ដែល​ច្រើនជាងគេ​នៅ​ស្រុក​មង្គល​បូរី​និង​ព្រះនេត្រព្រះ​។ ក្នុងនោះ​មាន​ប្រភេទ​ធ្ងន់​១៥​ករណី ហើយ​បង្ក​ស្លាប់​មនុស្ស​៤​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​២៥​ករណី ស្រាល​១៧​ករណី​។ ខូចខាត មធ្យោបាយ​ធ្វើដំណើរ​ធ្ងន់ធ្ងរ ១២​គ្រឿង , ស្រាល​៥​គ្រឿង​។ ធៀប​នឹង​ចូលឆ្នាំ​ខ្មែរ​ឆ្នាំម្សាញ់ គ​.​ស ២០១៣ គ្រោះថ្នាក់​ចរាចរណ៍​មានតែ ៧​ករណី ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល , ខូចខាត​សម្ភារៈ ក៏​តិចជាង​ឆ្នាំ​២០១៤ នេះដែរ​។​ ​ ​ ​

​លោក សួន នី​ប៉ូ បន្តថា​: ការកត់សម្គាល់​គឺ​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ចូលឆ្នាំ មមី មាន​មូលហេតុ​ច្រើនជាងគេ គឺ បញ្ហា​ល្បឿន​លឿន ៤​ករណី ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ១​ករណី , មិន​គោរព​សិទ្ធិ​អាទិភាព ៣​ករណី , បត់​ឆ្វេង​មិន​ប្រយ័ត្ន ២​ករណី , បើកបរ​មិន​ប្រកាន់​ស្ដាំ ២​ករណី និង បច្ចេកទេស​យានយន្ត ២​ករណី ៕L






Share on Google Plus
    Blogger Comment
    Facebook Comment