ប្រភព CEN
កណ្តាល: “ម្ចាស់ នឹងដាំបបរលាយទឹកដោះគោឲ្យផឹក ដើម្បីឲ្យរស់ ដោយសារតែវាមិនអាចឈរនិងដើរបាន”។ សត្វគោចម្លែកមួយក្បាល កើតមកមានតែជើងខាងមុខពីរ ចំណែកជើងខាងក្រោយ គឺមិនមាន។
សត្វគោមួយក្បាលកើតនៅថ្ងៃទី១៧ ខែមេសា វេលាម៉ោង៨។ ជាគោឈ្មោល សម្បុរ ស មានប៉ានក្រហមពីលើក្បាលបន្តិច មានតែជើងមុខ ចំណែកជើងក្រោយ គឺគ្មានទេ ហើយក៏មិនអាចងើបឈរបានដែរ។
កូនគោនេះជាកូនទី៤ ដែលមេរបស់ វាគោកូនគ្រោលរបស់ឈ្មោះ គា ចំរើន អាយុ៥៣ឆ្នាំ (ប្តី) និងប្រពន្ធ ឈ្មោះម៉ម ម៉េងអី អាយុ ៥១ឆ្នាំ រស់នៅភូមិព្រែកតាកេ ឃុំកោះធំ (ខ) ស្រុកកោះធំ។
ឈ្មោះម៉ម ម៉េងអី ម្ចាស់គោចំឡែកនេះ បានប្រាប់ឲ្យដឹងថា តាំងពីកូនគោ របស់គាត់បានកើតមក ក៏មានអ្នកភូមិជិតខាងបានមកមើល និងបានអុជធូបបន់ស្រន់ឲ្យមានសេចក្តីសុខចំរុងចំរើនដល់ម្ចាស់ មេរបស់វា។
ជាគោកូនគ្រោលបង្កើតបានកូនបីហើយ ញីមួយ ឈ្មោលពីរ ហើយឥឡូវបានបង្កើតកូនឈ្មោលមួយទៀត មានជើតតែពីរតែមិនអាចក្រោកឈរបាន។
ម្ចាស់គោ និយាយទៀតថា មេរបស់វាចំរើនណាស់ បានបង្កើតកូនល្អៗហើយលក់បានថ្លៃទៀតផង ហើយត្រូវបានគេតថ្លៃរកទិញឲ្យជាងមួយពាន់ដុល្លារតែគាត់មិនលក់។
ចំណែកកូនលើកទី៤នេះ ថ្វីត្បិតតែមានជើងពីមិនអាចងើបឈរប៉ៅដោះបានគាត់ក៏បានឲ្យប្តីគាត់ចាប់លើកឲ្យវាប៉ៅដោះមេបានដែរ ហើយបានច្រកឲ្យវាផឹកទឹកដោះគោផងដែរ។
ម្ចាស់គោ និយាយបន្ថែមទៀតថា “កូនគោនេះ លុះដល់វាធំបន្តិចគាត់និងដាំបបរលាយទឹកដោះគោឲ្យវាផឹក ដើម្បីឲ្យវារស់ ធ្វើម្តេចបើវាកើតមកនៅជាមួយគាត់ហើយ គាត់ត្រូវតែចិញ្ចឹមវាឲ្យធំ។ ចំណែកវាធំឬមិនធំរស់ឬងាប់ទៅថ្ងៃមុខចាំគិតទៀត”៕L
Blogger Comment
Facebook Comment