ប្រទះឃើញសពស្រ្តី ជនជាតិចិន ដេកផ្កាប់មុខ នៅក្នុងសិប្បកម្មដេរមួក

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើល មួយបានកើត ឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ដោយសារគេ ឃើញស្ដ្រីជន ជាតិចិន ម្នាក់ ស្លាប់ដោយផ្កាប់ មុខនៅក្នុងសិប្បកម្មសិប្បកម្ម ដេរមួកមួយ កន្លែង ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាកសពមិនទាន់ដឹងថា តើជាករណី ឃាតកម្ម ឬអ្វីនោះ ដោយពេលនេះសមត្ថ កិច្ចមូលដ្ឋាន កំពុងធ្វើការពិនិត្យសាកសព ។ ហើយសាកសព ត្រូវគេ ឃើញមានប្រឡាក់ឈាមផងដែរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សិប្បកម្មខាងលើ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយកម្មករដែលចូលទៅធ្វើការ គឺចូលតាមទ្វារ ក្រោយ៕

Share on Google Plus
    Blogger Comment
    Facebook Comment