រាជធានីភ្នំពេញ៖ ទឹករំអិលទ្វារមាសស្ដ្រីត្រូវបានផលិតចេញតាមបែបធម្មជាតិហើយកោសិកាទាំងឡាយនៅក្នុងទ្វារមាសស្ដ្រីផលិតចេញនូវបាក់តេរីល្អប្រសើរសម្រាប់សុខភាពដែលមានគុណប្រយោជន៍ ជួយរក្សាបរិវេណទ្វារមាស ឱ្យមានសំណើម។ កម្រិត ទឹករំអិលមួយចំនួន កើតមានជាធម្មតា សូម្បីតែមិនមានការភ្ញោច អារម្មណ៍ពីបុរសក៏ដោយ។
ការកើនឡើងលំហូរឈាម ក្នុងអំឡុងពេលស្រើបស្រាល ពេលរួមភេទ ជួយផលិតចេញនូវទឹករំអិល ដែលស្ដ្រីត្រូវការចាំបាច់ ដើម្បីសម្រួលដល់ការរួមភេទ បានរអិលស្រួល។ ក្រពេញ Bartholin ស្ថិតនៅក្នុងបរិវេណទ្វារមាស បញ្ចេញនូវវត្ថុរាវ ដែលបង្កើននូវភាពរអិល របស់ទ្វារមាស។ បរិមាណ និងស្ថេរភាពនៃទឹករំអិលទ្វារមាស ស្ដ្រីអាចផ្លាស់ប្ដូរ ដោយការប្រែប្រួលអ័កម៉ូន នៅក្នុងរាងកាយស្ដ្រី។
បញ្ហាបង្កការប៉ះពាល់ ដល់ការផលិតចេញ ទឹករំអិលទ្វារមាសស្ដ្រី៖ ទឹករំអិលទ្វារមាសស្ដ្រី ភាគច្រើនហូរចេញពីជម្រាបតាមរយៈសរសៃឈាម ដែលផ្គត់ផ្គង់ជញ្ជាំងទ្វារមាស។ ទឹករំអិលសាមញ្ញ មានលក្ខណៈថ្លា មិនមានក្លិន និងមិនបណ្ដាលឱ្យក្រហុល ក្រហាយទ្វារមាសនោះទេ។ អាការៈអស់រដូវស្ដ្រី ការបំបៅដោះកូន ការព្យាបាលជំងឺមហារីក ការជក់បារី ឬដំណើរច្របូកច្របល់ នៃប្រព័ន្ធការពាររាងកាយ ការប្រើឱសថ និងការវះកាត់អូវែ អាចបណ្ដាលឱ្យ កម្រិតអ័កម៉ូន Estro-gen ធ្លាក់ចុះ។ ការធ្លាក់ចុះអ័កម៉ូន Estrogen បណ្ដាលឱ្យជញ្ជាំង ទ្វារមាសស្ដើង និងប្រែទៅជាស្ពឹក មិនរលាស់ខ្លាំងដូចប្រក្រតី ជាហេតុដឹកនាំទៅរក អាការៈស្ងួតទ្វារមាស។
មូលហេតុធ្វើឱ្យទឹករំអិល ទ្វារមាសស្ដ្រីមានការប្រែប្រួល៖ គុណប្រយោជន៍ជំនួយ ដល់ការផលិតចេញទឹករំអិល និងសុខភាពទ្វារមាសស្ដ្រី សម្រេចបានពីកត្ដាសរីរាង្គកាយ ផ្សេងៗជាច្រើន។ ជាទូទៅគុណប្រយោជន៍នោះ សម្រេចបានដោយសារ សារធាតុ lactobacilli ជាសារធាតុម្យ៉ាង រកឃើញនៅក្នុងបាក់តេរីប្រូបាយ អូទិក(Probiotic) ។ ជាធម្មតាកម្រិត PH នៃទ្វារមាសស្ដ្រី មានលក្ខណៈជាអាស៊ីដ ដោយសារបាក់តេរី ប្រកបដោយគុណប្រយោជន៍របស់វា។ទ្វារមាស និងកស្បូនស្ដ្រី ជារន្ធឆ្ពោះទៅកាន់ស្បូន និងស្ថិតនៅផ្នែកខាងក្រោមនៃស្បូន ផលិតចេញនូវភ្នាសទឹករំអិល។ស្ថេរភាព និងបរិមាណនៃទឹករំអិលប្រែប្រួល តាមរយៈវដ្ដនៃការមករដូវរបស់ស្ដ្រី និងក្រោយពេលអស់រដូវ។ ការធ្លាក់ចុះកម្រិត អ័កម៉ូន Estrogen អាចបណ្ដាលឱ្យការផលិតចេញទឹករំអិលទ្វារមាស មានការថយចុះ៕
ប្រភព៖ វត្តភ្នំ
Blogger Comment
Facebook Comment