ពួកជំនាញការក្នុងក្រុមស្រាវជ្រាវ បានតាមដានអ្នកស្ម័គ្រចិត្តជាង ១៦០.០០នាក់ មានអាយុពី ៤០-៦០ឆ្នាំ រួមមានទាំងបុរស និងស្ត្រីក្នុងរយៈពេលជាង១៣ឆ្នាំ ។
លទ្ធផលបង្ហាញថា អ្នកមានទម្លាប់គេងថ្ងៃត្រង់ក្នុងរង្វង់១ម៉ោង នោះហានិភ័យឆាប់ស្លាប់កើន ១៤% ប្រៀបនឹងអ្នកមិនគេងថ្ងៃត្រង់ ។ ចំពោះអ្នកមានទម្លាប់គេងថ្ងៃត្រង់អូសបន្លាយជាង១ម៉ោង នោះលទ្ធភាពឆាប់ស្លាប់ឡើងដល់ ៣២% ។
ការស្រាវជ្រាវនៅបានវិភាគ ផ្អែកលើកត្តាផ្សេងៗដូចជាវ័យ , ភេទ , តួលេខ BMI(The body mass index -ខ្នាតវាស់ដើម្បីកំណត់ថាមនុស្សម្នាក់លើស-ខ្វះ ឬក៏មានទំងន់គ្រប់) , ទម្លាប់ជក់បារី និងហាត់ប្រាណ ។ ពិសេសការស្រាវជ្រាវនៅចង្អុលបង្ហាញថា មូលហេតុធ្វើឲ្យដំណេកថ្ងៃត្រង់អាចបង្កការបាត់បង់ជីវិតឆាប់ គឺផ្តើមពីជំងឺផ្លូវដង្ហើម ។
ចំពោះមនុស្សវ័យក្មេង , លទ្ធភាពនេះកាន់តែខ្ពស់ជាង ។ បណ្តាហានិភ័យបង្កប់ក្រោយដំណេក ថ្ងៃត្រង់នីមួយៗគឺជំងឺអំពីសួត ដូចជារលាកទងសួត និងរលាកសួត ។
អាស្រ័យហេតុនេះអត្រាឆាប់ស្លាប់សម្រាប់មនុស្សពេញវ័យទទួលទានដំណេក ថ្ងៃត្រង់ជាប្រចាំកើន ២,៥ដង ប្រៀបនឹងអ្នកមិនគេងថ្ងៃត្រង់ ។ ឆ្នាំទៅមិញ , ចិនក៏បានដំណើរការស្រាវជ្រាវមួយដូចគ្នា ។
ដំណេកថ្ងៃត្រង់ជាសកម្មភាពទូទៅមួយរបស់ប្រជាជនប្រទេសនេះ ។ តួលេខពីការស្រាវជ្រាវបង្ហាញថា ដំណេកថ្ងៃត្រង់យូរជាង ៣០នាទី ធ្វើឲ្យកើនហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ។
ទន្ទឹមនឹង គ្រោះថ្នាក់របស់ដំណេកថ្ងៃត្រង់វែងពេក , ការស្រាវជ្រាវក៏ចង្អុលបង្ហាញផលប្រយោជន៍របស់ដំណេកថ្ងៃត្រង់ខ្លី១ គឺជួយបន្ថយហានិភ័យឈឺបេះដូង និងស្ត្រូក ៕
ប្រភព:នាវា
Blogger Comment
Facebook Comment