អ្វីដែលធ្វើឲ្យទស្សនិកជន ស្រឡាំងកាំង និងនៅដិតដាមជាប់ ក្នុងក្រសែភ្នែកបំផុតនោះ គឺនៅពេលដែល តារាភាពយន្ត នាង ហ្ស៊ូ ជូជូ ជាតួឯកសម្តែង ក្នុងខ្សែភាពយន្តសិល្បៈ ប្រយុទ្ធរឿង "Ip Man: the Final Fight" បានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម ស្ថិតក្នុងសម្លៀកបំពាក់ រ៉ូបស្បៃប៉ាក់ក្បាច់ផ្កា រចនាដ៏ស្រស់ស្អាត ឆ្លុះបញ្ចេញត្រង់ ៣ ចំណុចស្រើបស្រាល បិទបាំងផើយៗ គួរឲ្យត្រេកត្រអាលបំផុត ហើយរូបភាពរបស់នាង ក៏បានក្លាយជាព័ត៌មាន ក្តៅគគុកនៅលើទំព័រសារព័ត៌មានចិន នាថ្ងៃនោះផងដែរ។
មានប្រិយមិត្តអ្នកនិយម ប្រើប្រាស់អ៊ីនធើរណែត ជាច្រើនបាន អត្ថាធិប្បាយថា "វាពិតជាមិនទំនងទាល់តែសោះ ដែលនាងធ្វើបែបនេះ? តើអ្វីទៅជាសេចក្តីថ្លៃថ្នូរ និងភាពខ្មាសអៀន របស់ស្ត្រីជនជាតិចិន? ព្រឹត្តិការណ៍កម្រាលព្រំក្រហមនេះ កំពុងក្លាយជាគ្រោះថ្នាក់ ខណៈដែលពួកគេយកអ្វី ដែលជាការលាក់បាំងខ្លួនឯង មកបង្ហាញជាសាធារណៈបែបនេះ ! តើគណៈកម្មការត្រួតពិនិត្យវប្បធម៌ សិល្បៈទៅឯណា អស់ហើយ? "៕
ប្រភព:វត្តភ្នំ
Blogger Comment
Facebook Comment