ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ប្រាប់គេហទំព័រ CEN នៅថ្ងៃទី៤ ខែឧសភា នេះថា លោកចែម សង្វា ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើអនុរដ្ឋលេខាធិការ (អតីតអគ្គាធិការ នៃអគ្គលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) ត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ ហើយតុលាការបានទទួលការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
លោកបានបញ្ជាក់ថា អ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការចោទប្រកាន់ គឺលោកចែម សង្វា បានកេងយកប្រយោជន៍ដោយខុសច្បាប់ចំនួន ១០ ម៉ឺនដុល្លារអាមេរិក (យកលុយតម្កល់ ១០ ម៉ឺនដុល្លារពីក្រុមហ៊ុនទូរស័ព្ទអចល័ត) និងបាន
ពិនិត្យទៅលើទ្រព្យសម្បត្តិរបស់គាត់ (ចែម សង្វា) មានការកើនឡើងកន្លះលានដុល្លារ ហើយអង្គភាពប្រឆាំងអំពើពុករលួយសុំឲ្យគាត់ពន្យល់ ហើយ
គាត់ពន្យល់ពុំសមហេតុ និងធ្វើការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ៕L

Blogger Comment
Facebook Comment