ស៊ីអិនអិន៖ តួលេខចុងក្រោយនៃសាកសព ដែលបានរកឃើញក្រោយការលិចរបស់ នាវា Sewol ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូងនោះ បានកើនឡើងរហូតដល់ ២៥៩នាក់ហើយ ស្របពេលដែលមនុស្ស ៤៣នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។
នេះបើតាមរបាយការណ៍ ដែលទទួលបានពីរដ្ឋាភិបាល នៅថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០១៤។
ភ្នាក់ងារសង្គ្រោះរបស់រដ្ឋាភិបាល បានបញ្ជាក់ឲ្យដឹងថា សាកសពជាច្រើនទៀតត្រូវបានក្រុមរុករក ទាញចេញពីជាន់ជាប់ដំបូលរបស់នាវា។
ការសង្គ្រោះរហូតមកដល់ថ្ងៃចន្ទនេះ បានប្រព្រឹត្តទៅជាធម្មតា ហើយពុំមានមនុស្សណាមួយ រួចរស់ជីវិតទៀតនោះទេ ក្រៅពីមនុស្សដែលគេបាន សង្គ្រោះចំនួន ១៧៤នាក់កាលពីថ្ងៃទី១៦ ខែមេសា។
ដោយឡែកអ្នកស្លាប់ភាគច្រើន ត្រូវបានគេអះអាងថាជានិស្សិត ដែលបានធ្វើដំណើរទៅបំពេញ ទស្សនកិច្ចសិក្សានៅកោះចេជូ៕
Blogger Comment
Facebook Comment