បាត់ដំបង ៖ ទារកដ៏ស្រស់ស្អាតម្នាក់ដែលត្រូវគេច្រកក្នុងថង់ប្លាស្ទិកបណ្ដែតចោលក្នុងទឹកស្ទឹងសង្កែត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៨និង ៤០នាទីនាព្រឹកថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ខណៈដែលថង់នោះអណ្តែតទៅទើរនឹងទូករបស់ប្រជានេសាទ។
បើតាមសំដីរបស់ម្ចាស់ទូកទាំងនោះបាននិយាយថា នៅមុនពេលកើតហេតុគឺពួកគាត់បានប្រទះឃើញថង់ខ្មៅមួយដែលគេចងមាត់យ៉ាងជិតអណ្តែតទឹកមកទើរនឹងទូករបស់ពួកគាត់។
ដោយសារមានការសង្ស័យពួកគាត់ក៏ទាញយកមកស្រាយមើលក៏ស្រាប់តែមានអារម្មណ៍ភ្ញាក់ក្រញាងដោយសារតែក្នុងថង់ខ្មៅនោះមានទារកម្នាក់ភេទប្រុសដោយមិនទាន់កាត់ផ្ចិតផង ត្រូវបានគេទម្លាក់រំកន្សែងយ៉ាងមានរបៀបទារកនោះសម្បុរស មានរូបរាងស្រស់ស្អាតថែមទៀត។

បន្ទាប់ពីជួបហេតុការណ៍បែបនេះទើបពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យទារកដែលបានស្លាប់ទៅហើយនោះ។
តាមការសន្និដ្ឋានជាបឋមគឺទារកនេះទំនងជាត្រូវម្តាយយកមកបណ្តែតទឹកចោលនៅពេលទៀបភ្លឺនេះបន្ទាប់ពីបានប្រសូតចេញមករួច។
ជាច្រើនសារមកហើយដែលទារកជាច្រើនត្រូវគេបោះចោលដោយខ្លះទៅរស់និងខ្លះទៀតក៏ស្លាប់ដោយសារតែប៉ះពាល់ទៅនិងអាកាសធាតុប៉ុន្តែគេពុំបានដឹងថា ទឹកចិត្តស្ត្រីជាម្តាយដែលខំបង្កើត កូនមកហើយនោះមានចរិតបែបណានោះទេ ដែលហ៊ានដាច់ចិត្តយកកូនដែលទើបនិងឃើញពន្លឺថ្ងៃទៅបោះចោលយ៉ាងនេះ។
Blogger Comment
Facebook Comment