-យុវជនទាំងពីរនាក់ ជាបុគ្គលិកផ្នែក អាយធី នៅសកលវិទ្យាល័យ IIC
ភ្នំពេញ ៖ ក្រុមអនាមិកទាំងពីរនាក់ ដែលជាសមាជិក Anonymous Cambodiaត្រូវបានតំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ បានសម្រេច ចោទប្រកាន់ពីបទ ល្មើសព័ត៌មានវិទ្យាតាម មាត្រា ២៧ និងមាត្រា ៤២៨ នៃក្រមព្រហ្ម ទណ្ឌកម្ពុជា ។
ភ្នំពេញ ៖ ក្រុមអនាមិកទាំងពីរនាក់ ដែលជាសមាជិក Anonymous Cambodiaត្រូវបានតំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ បានសម្រេច ចោទប្រកាន់ពីបទ ល្មើសព័ត៌មានវិទ្យាតាម មាត្រា ២៧ និងមាត្រា ៤២៨ នៃក្រមព្រហ្ម ទណ្ឌកម្ពុជា ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានចោទ ប្រកាន់ ពីតំណាងអយ្យការ ក្រោយពីអង្គ ភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួន ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៤ បន្ទាប់ពីពួកគេត្រូវបាន ចាប់ខ្លួនពីអង្គភាពមួយនេះ ជុំវិញការវាយ ប្រហារ និងបំផ្លាញគេហទំព័រ របស់អង្គភាព ប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសា ដែលមិនអាចបើកមើលបានដូចធម្មតា ។
មន្ដ្រីតុលាការ រាជធានីភ្នំពេញ បានឱ្យ ដឹងថា យុវជនទាំងពីរនាក់ គឺជាបុគ្គលិក ផ្នែកអាយធី នៅសកលវិទ្យាល័យ IIC នៃ បច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ ។យុវជន ទី១ មានឈ្មោះ កែវ ស៊ីផេង អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះ ហុក រតនា អាយុ ២៦ឆ្នាំ ដូចគ្នា ។
មន្ដ្រីតុលាការបានបន្ដថា ក្រោយពីត្រូវ បានចោទប្រកាន់ ពីព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញរួចមកសំណុំ រឿងពាក់ព័ន្ធនឹងវិស័យបច្ចេកទេស ខាងលើ នេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ដតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ ថា អង្គភាពប្រឆាំង អំពើពុករលួយ (ACU ) បានបើកការ ស្រាវជ្រាវជាបន្ទាន់ តាមរយៈក្រុម បច្ចេកទេស វ័យក្មេងរបស់ខ្លួន ដោយប្រើរយៈពេល២ថ្ងៃ តាមចាប់ក្រុម Hacker វ័យក្មេងពីរនាក់ ក្រោយ ពីពួកគេ បានប្រើបច្ចេកវិទ្យាវាយលុក និងបំផ្លាញ ទិន្នន័យគេហទំព័រ របស់អង្គភាពមួយនេះ កាលពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ធ្វើឱ្យ គេហទំព័រ មិនអាចឱ្យបើក ចូលទៅមើលខ្លឹម សារនិងសាច់រឿង ដែល អង្គភាពមួយនេះ តែងតែបង្ហោះ នូវសកម្មភាពរបស់ខ្លួនជា រៀងរាល់ថ្ងៃ ។
នេះជាការបញ្ជាក់ របស់ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាន ឱ្យដឹងថា ក្រុមHackerទាំងពីរនាក់ ត្រូវបាន អង្គភាពរបស់លោក តាមរយៈក្រុមបច្ចេក ទេសវ័យក្មេង ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន រយៈពេល២ថ្ងៃ ក្រោយ ការវាយប្រហារទៅលើគេហទំព័រអង្គភាព លោក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ដែលក្រុម Hacker ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅតាមខេត្ដ ហើយនាំមក កាន់អង្គភាពប្រឆាំង អំពើពុករលួយ កាលពី វេលាម៉ោង១០យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៤ ។
ជុំវិញព័ត៌មាន នៃការចាប់ខ្លួនក្រុម Hacker ទាំងពីរនាក់ខាងលើនេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៤ ក្រុម Hacker ទាំង នេះ បានចាប់ផ្ដើមវាយ លុកចូល គេហទំព័រ អង្គភាពរបស់លោក ដែលដំបូងឡើយពួកគេ អាចចូលតាមទូរស័ព្ទដៃ លុះក្រោយមកបន្ដិច បានចាប់ផ្ដើមវាយលុក តាមកុំព្យូទ័រ ហើយ បានប្រមូល ឯកសារសំខាន់ៗរបស់អង្គភាព។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ពួកគេមិន អាចលួចយកលេខ សម្ងាត់ របស់គេហទំព័រ អង្គភាពរបស់លោកបានឡើយ ប៉ុន្ដែពួកគេ បានប្រើប្រាស់មធ្យោបាយមួយទៀត គឺតាម Database SQL-Enjection ទើបពួកគេអាច មានលទ្ធភាពចូលទៅបំផ្លាញឯកសារសំខាន់ៗ នៅក្នុងគេហទំព័រ ។
តាមរយៈការចូល វាយលុកគេហទំព័រ របស់អង្គភាព តាមទ្វារក្រោយបែបនេះ បាន ធ្វើឱ្យអ្នកដែលដឹង ព័ត៌មានដែលពួកគេបាន ប្រកាសនោះ ប្រមាណ៥០០០នាក់ បានភ្ញាក់ ផ្អើល ហើយសម្រុកចូលបើក មើលគេហទំព័រ របស់អង្គភាព ។
បើតាមលោកទេសរដ្ឋមន្ដ្រី ក្រុម Hacker ទាំងនេះ បានប្រើរយៈពេល ប្រហែល១ម៉ោង ដើម្បីគ្រប់គ្រង និងចូលវាយលុយគេហទំព័រ ដោយពួកគេបានប្រើឈ្មោះថ្មី នៅក្នុង Admin (Gameover23) មិនឱ្យខាង ក្រុម បច្ចេកទេស របស់លោកអាចចូលទៅបាន ប៉ុន្ដែដោយសារតែ ក្រុមបច្ចេកទេសរបស់លោក សុទ្ធអ្នក ចេះបច្ចេកវិទ្យាខ្លាំង បានប្រើរយៈពេល១ម៉ោងនិង៣០នាទីដេញក្រុម Hacker ទាំងនេះ ចេញទៅវិញ និងអាចគ្រប់គ្រងគេហទំព័ររបស់ខ្លួនឱ្យដំណើរការជាធម្មតា ។ លោកទេសរដ្ឋមន្ដ្រី បានឱ្យដឹងថា ក្រុម Hacker ទាំងនេះ បានប្រើឈ្មោះរបស់ពួកគេ ថា Game-Over-xX23xX ។
លោកឱម យ៉ិនទៀង បានបញ្ជាក់ថា ក្រោយពីក្រុមបច្ចេកទេសរបស់លោក អាច គ្រប់គ្រងនិងធ្វើឱ្យគេហ ទំព័ររបស់ខ្លួន ដំណើរ ការឡើងវិញនោះ លោកដែលជា ប្រធានអង្គ ភាពផ្ទាល់ បានបើកការស្រាវ ជ្រាវតាម ជំនាញ បច្ចេកទេសរបស់ខ្លួន ហើយឈានទៅដល់ ការចាប់ខ្លួនក្រុម Hacker ទាំងពីរនាក់កាល ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នៅតាម ខេត្ដ ហើយដកហូតកុំព្យូទ័រ ដែលជាវត្ថុតាង ជាក់ស្ដែង នឹងបានរកឃើញ ភស្ដុតាងពិត ប្រាកដ នៅក្នុងកុំព្យូទ័ររបស់ពួកគេ ដែល បញ្ជាក់យ៉ាងច្បាស់ថា ពួកគេទាំងពីរនាក់ពិត ជា បានធ្វើសកម្មភាពវាយលុយ និងបំផ្លាញ គេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងពិតប្រាកដមែន ។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង មិនទាន់បានបញ្ជាក់ពីអត្ដ សញ្ញាណរបស់ក្រុម Hacker ទាំងពីរនាក់ នៅ ឡើយទេ ប៉ុន្ដែលោកបាន អះអាងយ៉ាងខ្លីថា ពួកគេទាំងពីរនាក់ មានអាយុ ជាង២០ឆ្នាំនិង ធ្លាប់បានបញ្ចប់ការសិក្សាផ្នែក IT នៅសាកល វិទ្យាល័យមួយ រួចហើយបច្ចុប្បន្នកំពុងបម្រើ ការងារនៅក្រុមហ៊ុន IT ឯកជនមួយ។
លោកទេសរដ្ឋមន្ដ្រី បានបង្ហាញពីមោទន ភាព និងកោតសរសើរដល់ក្រុមបច្ចេកទេស វ័យក្មេងរបស់ លោកយ៉ាងខ្លាំង ដោយប្រើ រយៈពេលតែ២ថ្ងៃ ដើម្បីតាមចាប់ក្រុម Hacker ទាំងនេះ ក្រោយការវាយ ប្រហារ គេហទំព័រអង្គភាពរបស់លោក និងក្រោយ ពេលការប្រកាសរបស់ពួកគេ ក្នុងការចង់ ផ្ដួលរំលំ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ។
កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុម Hacker ពីរនាក់ ក្រោយពី ធ្វើការស្រាវជ្រាវអស់រយៈ ពេល៨ខែ ដែលពួកគេទាំងពីរនាក់ គឺជានិស្សិត នៅសាកលវិទ្យាល័យ ឯកជន មួយ ហើយក្រុម Hackerទាំងនេះ គឺជាសមាជិករបស់ក្រុម Hacker ដែលប្រកាសខ្លួនថា មានឈ្មោះ Anonymous cambodia ដែលក្រុមរបស់ពួកគេ បានធ្វើការវាយប្រហារ និងវាយលុកចូល គេហទំព័រជា ច្រើន ក្នុងនោះ ក៏មានគេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ។
ដោយឡែក គេហទំព័រ ចំនួនពីរ គឺគេហ ទំព័ររបស់ក្រុមហ៊ុន កាណាឌីយ៉ា និងគេហ ទំព័រ របស់អាវុធហត្ថ លើផ្ទៃប្រទេស កាលពី យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ក៏រងការ វាយប្រហារនិងលួច យកទិន្នន័យ សំខាន់ៗពី ក្រុមទាំងនេះដែរ ។ ហើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ នេះក្រុមដដែលនេះ បានប្រកាសថា ពួកគេបានវាយប្រហារ គេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ និងគេហទំព័ររបស់អង្គភាពNida ផងដែរ។
ក្រុម Hacker ដែល ប្រកាសចំហរតាមរយៈហ្វេសប៊ុករបស់ខ្លួន ប្រឆាំងនិងរាជរដ្ឋា ភិបាល កម្ពុជា តាមរយៈ ការវាយលុកនិងបំផ្លាញគេហទំព័រ តាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននានានោះ ស្ថិតក្រោមការតាមប្រមាញ់ចាប់ខ្លួន របស់កម្លាំងសមត្ថកិច្ចកម្ពុជា ដែលក្រុមទាំងនេះ មានប្រហែលជាង ១០នាក់ ៕
Blogger Comment
Facebook Comment