លោក កឹម សុខា ដឹកនាំសកម្មជនបន្ដ ដង្ហែ ស្វែងរកសំឡេងឆ្នោត នៅភ្នំពេញ

ប្រភព:ដើមអម្ពិល
ភ្នំពេញ ៖ បើទោះបីអាជ្ញាធរ រាជធានី ភ្នំពេញ ហាមមិនឱ្យមានការដង្ហែក្បួនតាម ដងផ្លូវ ក្នុងយុទ្ធនាការ រកសំឡេងឆ្នោត សម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សា រាជធានីខេត្ដ-ស្រុក ខណ្ឌ ក៏ដោយនោះ ប៉ុន្ដែ គណបក្សសង្គ្រោះ ជាតិ បាន និងកំពុងបន្ដសកម្មភាពផ្ទុយពី បម្រាមរបស់អាជ្ញាធរ ។

ជាក់ស្ដែងនៅ រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៤ នេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំសកម្មជននិង សមាជិក សមាជិការបស់ខ្លួនពី ៥០០ទៅ ៦០០នាក់ ដង្ហែក្បួនតាមដងផ្លូវ ក្នុងរាជធានី ភ្នំពេញ តាមរយៈរថយន្ដ ម៉ូតូកង់បី និងម៉ូតូ ។

លោក កឹម សុខា និងក្រុមសកម្មជន របស់ខ្លួន បានជួបជុំគ្នានៅផ្សារដើមគ រួច បន្ដដំណើរ ទៅតាមផ្លូវរបស់ពួកគេដែល បានគ្រោងទុក ។ យ៉ាងណាក៏ដោយសម្រាប់ ការហែក្បួននាថ្ងៃនេះ គណបក្សសង្គ្រោះ ជាតិ មិនបានហែទៅកាន់ទីលានប្រជាធិប តេយ្យនោះទេ ខណៈដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ការពារ នៅទីនោះ ។

ជាមួយគ្នានេះ ចំពោះការដង្ហែក្បួន របស់គណបក្សសង្គ្រោះជាតិ កម្លាំងសមត្ថ កិច្ចចម្រុះ ទាំងនគរបាល និងអាវុធហត្ថជា ពិសេស កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ចេញប្រតិបត្ដិការ ជួយរក្សាការពារ សន្ដិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងការ បញ្ចៀស ការកកស្ទះចរាចរណ៍ជូនប្រជាពល រដ្ឋផ្សេងទៀត ដែលធ្វើដំណើរ ៕

Share on Google Plus
    Blogger Comment
    Facebook Comment