ប្រភព khmerload
ឥណ្ឌា៖ បុរសម្នាក់ មានការខឹងសម្បា ជាខ្លាំង នៅពេលដែលគាត់ បានដឹងថា នារីដែលបានទាក់ទង ជាមួយគាត់ នៅលើហ្វេសប៊ុក អស់រយៈពេល ៣ឆ្នាំ កន្លងមកនោះ តាមពិតទៅជា ស្ត្រីចំណាស់ ម្នាក់ទៅវិញ។
លោក Vineet Singh វ័យ ២២ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេស ឥណ្ឌា បានរំពឹងក្នុងចិត្ត យ៉ាងមុតមាំ ក្នុងការណាត់ជួប ជាមួយនឹង នារីម្នាក់ ដែលស្គាល់គ្នា តាមរយៈ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក អស់រយៈពេល ជាយូរមកហើយនោះ។
យ៉ាងណាមិញ ការណាត់ជួបនោះ មិនទទួលបានលទ្ធផល ដូចអ្វីដែលគាត់ ធ្លាប់បានរំពឹងទុកឡើយ ក្រោយពីគាត់បានដឹងថា នារីដែលគាត់ស្គាល់នៅលើហ្វេសប៊ុក និង ថែមទាំងធ្លាប់បាន អះអាងប្រាប់ថានាង មានអាយុ ២១ឆ្នាំនោះ តាមពិតទៅ គឺជាស្ត្រីវ័យកណ្តាល ដែលបានរៀបការរួចហើយម្នាក់ ប៉ុណ្ណោះ។
ពួកគេទាំង២នាក់ មានទំនាក់ទំនង ជាសង្សារនឹងគ្នា នៅលើបណ្តាញហ្វេសប៊ុក តែមិនធ្លាប់ដែល បានជួបគ្នា នៅខាងក្រៅនោះទេ ទើបតែជួបគ្នា លើកដំបូងនេះ បានធ្វើឲ្យគាត់ ខកចិត្តយ៉ាងខ្លាំង ចំពោះពេលវេលា ៣ឆ្នាំ ដែលបានចំណាយ ក្នុងការទាក់ទងជាមួយនាង ដោយមិនដឹងសោះថា នាងជាស្រ្តីវ័យ ៤៥ឆ្នាំ រៀបការ មានប្តី និង មានកូន ៣នាក់ រួចទៅហើយ ដោយក្នុងនោះ កូនស្រីច្បងគេ មានអាយុ ២១ឆ្នាំ ទៀតផង។
ប៉ូលីស មានការជឿជាក់ថា ករណីឃាតកម្មនេះ អាចនឹងកើតមានឡើង ដោយសារតែ ការខឹងសម្បា និង ក្តីឈឺចាប់ជាពន់ពេក ដែលរូបគេ ត្រូវបានស្ត្រីរងគ្រោះ បោកប្រាស់ស្នេហារបស់ខ្លួន និង ធ្វើឲ្យខ្លួនគាត់ ខាតបង់ពេលវេលាអស់៣ឆ្នាំ ជាមួយនឹង មនុស្សស្រី ដែលគាត់មិនអាច មានអនាគតទៅថ្ងៃមុខ ជាមួយបាននោះ នេះបើយោងទៅតាមការឲ្យដឹង ពីប៉ូលីសឥណ្ឌា។
ប្រភពក៏បានឲ្យដឹង បន្ថែមទៀតដែរថា ស្ត្រីរងគ្រោះ មានឈ្មោះ Kori បានប្រើប្រាស់រូបថត របស់តារាស្រីម្នាក់ មកធ្វើជា រូបភាពគណនី (Profile Picture) របស់នាង ទើបហេតុនេះហើយ បានជា Singh គេមិនអាចមានផ្លូវ នឹងដឹងការពិតនោះឡើយ។
មួយវិញទៀតផងដែរ រូបគាត់ ជាមេផ្ទះម្នាក់ ដែលទំនេរពីកិច្ចការងារផ្ទះ ក៏មានការអផ្សុក មិនដឹងធ្វើអ្វី ទើបបានជា ទាក់ទង ជជែកកំសាន្ត (Chat) ជាមួយនឹង Singh ជាប្រចាំបែបនេះ។
នៅទីបំផុត ក្រោយពីបានជួបគ្នារួច ការពិតត្រូវបានបង្ហាញ។ ក្នុងនោះផងដែរ ពួកគេទាំងពីរនាក់ សុទ្ធតែបានកុហក ក្រុមគ្រួសាររៀងៗខ្លួន ដើម្បីមានលេះ មកជួបគ្នា នៅក្នុងទីក្រុង Delhi។ យ៉ាងណាមិញ ក្រោយពីបាញ់ សម្លាប់ស្ត្រីរូបនោះហើយ គាត់ក៏បាន ធ្វើអត្តឃាត ទៅតាមក្រោយ និង បានស្លាប់ នៅឯមន្ទីរពេទ្យ ផងដែរ៕

Blogger Comment
Facebook Comment