ចាក់សម្លាប់ អ្នករត់ម៉ូតូ ឌុបនៅខាងមុខ បូរីសន្តិភាព ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់

ប្រភព DAP-News
ភ្នំពេញ៖ បុរសរត់ម៉ូតូឌុប ត្រូវជនសង្ស័យម្នាក់ យកកាំបិត ចុងស្រួចចាក់សម្លាប់ ដើម្បីប្លន់យក ម៉ូតូមួយគ្រឿង នៅខាងមុខ បូរីសន្តិភាព ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤នេះ ។ សេចក្តីរាយការណ៍ពី កន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានជនសង្ស័យ ជួលម៉ូតូជិះ លុះពេលធ្វើដំណើរ ដល់មុខបូរីសន្តិភាព ជាកន្លែង ងងឹតផងនោះ ស្រាប់តែ ជនសង្ស័យរូបនេះ ដកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យ ស្លាប់មួយរំពេច ហើយជនសង្ស័យ បានយកម៉ូតូ ជិះគេចខ្លួនបាត់ ។

 ក្រោយកើតហេតុភ្លាមៗ កម្លាំង នគរបាលមូលដ្ឋាន បានចុះជួយ អន្តរាគមន៍ និងសួរនាំសាក្សីខ្លះ ព្រមទាំងប្រពន្ធ ជនរងគ្រោះ ដើម្បីតាមស្វែង រកចាប់ខ្លួនជនបង្ក។ បើតាមសមត្ថកិច្ច ជនរងគ្រោះមាន ឈ្មោះ ស្រ៊ាង ឃីម អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប និងមានប្រពន្ធ ឈ្មោះ យុន ស្រស់ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕


Share on Google Plus
    Blogger Comment
    Facebook Comment