រតនគិរី៖ ជម្លោះប្តីប្រពន្ធមួយគូ បានបង្ខំចិត្តឲ្យស្រ្តីជាប្រពន្ធ ដែលកំពុងតែពពោះកូនក្នុងផ្ទៃ៤ខែ បានយកដបសាំង មកចាក់ដុតខ្លួនឯង ក៏ព្រោះតែប្រច័ណ្ឌប្តី ទើបបណ្តាលឲ្យមានរងរបួសទាំងសងខាង។
យោងតាមគេហទំព័រ សង្គមហ្វេសប៊ុក របស់ លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតអង្គការ សិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ស្រ្តីជាប្រពន្ធ ឈ្មោះអ៊ាម ភៀន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានចាក់សាំងដុតខ្លួន ចំណែកបុរសជាប្តីឈ្មោះ សួន ដា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ធ្វើមេការជាងសំណង់។
ហេតុការណ៍ក្នុងរឿងជម្លោះប្តី ប្រពន្ធនេះ បានកើតឡើង កាលពីម៉ោង២រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
បុរសជាប្តីបានប្រាប់អាដហុកថា ប្រពន្ធរបស់ខ្លួនដុតខ្លួន ព្រោះខឹងរូបលោក មិនឲ្យលក់ម៉ូតូម៉ាក់វេវ អៅហ្វា និងប្រច័ណ្ឌគាត់ផងដែរ ចំណែកស្រ្តីជាប្រពន្ធ ក៏បាន ប្រាប់មកអាដហុកវិញថា ប្តីរបស់ខ្លួន បានផឹកស្រាស្រវឹងរាល់ថ្ងៃភ្លេចប្រពន្ធតែរហូត ។
បន្ទាប់ពីមានទំនាស់ពាក្យសម្តីរួចមក ប្រពន្ធបានយកសាំងចាក់ពីលើខ្លួន ហើយក៏បានយកដែកកេះ មកកេះដុតតែម្តង ប៉ុន្តែត្រូវបានប្តីស្ទុះទៅជួយ ត្រូវភ្លើងឆេះដៃធ្វេង ចំណែកប្រពន្ធរងរបួសធ្ងន់៕
Blogger Comment
Facebook Comment