រូបភាពរបស់បុរសស្ត្រីមួយគូ ជាច្រើនសន្លឹកត្រូវបានគេប្រមូលយកទៅចុះផ្សាយជាបន្តបន្ទាប់នៅ តាមបណ្តាញគេហទំព័រកំសាន្តបរទេស រហូតក្លាយជារឿងសួរដេញដោលរកអត្តសញ្ញាណមនុស្សក្នុងរូបភាព ហើយទីបំផុតក៏ត្រូវគេទំលាយឲ្យដឹង។
តាមប្រភពគេហទំព័របរទេសបាន ឲ្យដឹងថា រូបភាពទាំងនេះជារូបភាពរបស់ប្តីប្រពន្ធវ័យស្ទើចំណាស់ ដែលបានថតចេញពីបន្ទប់សណ្ឋាគារ ក្នុងគ្រាដែលពួកគេធ្វើដំណើរកំសាន្តនៅតំបន់ណាមួយ តែក្រោយមកត្រូវបានបែកធ្លាយដោយមិនដឹងមូលហេតុ។
រូបភាបទាំងនេះ ត្រូវបានបណ្តាគេហទំព័រកំសាន្តនានានៅប្រទេសចិន និងតៃវ៉ាន់បន្តយកទៅចុះផ្សាយព្រោងព្រាត តែវាពុំសូវជាទទួលបានការគាំទ្រណាស់ណាទេដោយហេតុថា រូបភាពទាំងនេះមានប្រភពមិនច្បាស់លាស់។ ចុះលោកអ្នកវិញយល់យ៉ាងណាដែរ?

Blogger Comment
Facebook Comment