ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ បានចេញ ប្រតិបត្តិការចាប់ខ្លួនជនជាតិតួក គីម្នាក់ និងជនជាតិខ្មែរ២នាក់ ជាម្តាយបង្កើត និងមេខ្យល់ កាលពីព្រលប់ថ្ងៃពុធ ទី០៧ ខែឧសភា ដោយជាប់ សង្ស័យពាក់ព័ន្ធការឃុបឃិតគ្នាជួញដូរព្រហ្មចារីយនារីមិនទាន់គ្រប់អាយុ២នាក់។
ក្រោយប្រតិបត្តិការសមត្ថកិច្ច បានរំដោះនារីខ្មែរទាំង ២នាក់មិនទាន់គ្រប់អាយុនោះមកវិញ និងបញ្ជូនទៅមន្ទីរសង្គមកិច្ច ។ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងថា ក្រោយទទួលបានពាក្យបណ្តឹងពីអង្គការ និងការស្រាវជ្រាវរបស់សមត្ថកិច្ចជនសង្ស័យចំនួន ៣នាក់ត្រូវបានចាប់ ខ្លួន ជាបន្តរបន្ទាប់ក្នុងនោះមានជនជាតិតួគីម្នាក់ឈ្មោះ Adyin Goktepe អាយុ ៥១ឆ្នាំ និងជនជាតិខ្មែរ ២នាក់ ម្នាក់ ជាម្តាយបង្កើត ឈ្មោះ សាំង ធឿន អាយុ ៥៣ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ និងមេខ្យល់ម្នាក់ទៀត ឈ្មោះ ខឿន ស្រីណែត អាយុ ២២ឆ្នាំ នៅសង្កាត់ផ្សារថ្មី៣។
លោក កែវ ធា បានបន្តថា នារីរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ឡ.ហ និង យ.ធ។ ពួកគេទាំងពីរនាក់ ទើបមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ មានទីលំនៅក្នុងរាជធានីភ្នំពេញ។ ក្រោយពេលរំដោះចេញពីក្រញាំតណ្ហាជនជាតិតួកគី ក្មេងស្រី រងគ្រោះទាំងពីរ ត្រូវបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ។ បន្ទាប់ពីរំដោះបានក្មេងស្រីរងគ្រោះទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភានេះ សមត្ថកិច្ចបន្ត ចុះឆែកឆេរផ្ទះសំណាក់ម៉ាលីសនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយសង្ស័យថា បានសមគំនិតផ្តល់កន្លែងស្នាក់ នៅ និងរួមដំណេករវាងជនរងគ្រោះ ដែលមិនទាន់គ្រប់អាយុ និងជនជាតិតួកគី៕


Blogger Comment
Facebook Comment