និស្សិតស្រីម្នាក់ លង់ទឹកស្លាប់ នៅក្រុងព្រះសីហនុ

ប្រភព CEN
ព្រះសីហនុ: នារី​វ័យ​ជាង​ម្ភៃ​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​លង់ទឹក​សមុទ្រ នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុង ព្រះសីហនុ ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដោយ​គ្រាន់តែ​ដឹងថា នារី​នោះ មកពី​ខេត្ត​សៀម​រាម មក​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ កាលពី​ម្សិលមិញ លុះដល់​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤​នេះ​​នារី​នោះបាន​ហែល​ទឹកសមុទ្រ ហើយ​លង់​ស្លាប់​តែម្តង ។​
​ ​
​អ្នកលក់ដូរ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ក្រុងព្រះសីហនុ បាន​និយាយថា នាង​មាន​ស្នាម​អារ​ដៃ​​ច្រើន​កន្លែង ទំនងជា​ប្រើប្រាស់​ថ្នាំញៀន កែ​មិន​ឡើង ទើប​នាង​សម្រេចចិត្ត​សម្លាប់ខ្លួន​បែបនេះ​។​
​ ​
​មន្ត្រីប៉ូលិស​ពិនិត្យ​សាកសព បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឯក ស្រី​លីន អាយុ​២៤​ឆ្នាំ ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ភ្នំពេញ ឆ្នាំ​ទី​៣ មាន​ស្រុកកំណើត​នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សាកសព ត្រូវបាន​ប៉ូលិស​រក្សាទុក​ជូន​គ្រួសារ នៅ​វត្ត​ឥន្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម ក្រុង ព្រះសីហនុ​៕V/s
សពជនរងគ្រោះដោយសារលង់ទឹកសមុទ្រ


Share on Google Plus
    Blogger Comment
    Facebook Comment