Fan Bingbing នៅតែជាតារាលំដាប់កំពូល​របស់ចិន​សម្រាប់​ឆ្នាំ​២០១៤

ប្រភព នាវា
តាមរយៈ​ការចេញ​ផ្សាយ​របស់ទស្សនាវដ្តី Forbes China បាន​ឲ្យ​ដឹងថា តារាស្រី​​លំដាប់​កំពូល​ចំនួន​១០០រូប​របស់ចិន​ត្រូវ​បាន​​ផ្លាស់ប្តូរ ប៉ុន្តែ​តំនែង​ដែល​ស្ថិត​នៅ​លំដាប់កំពូល​គឺ​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​នោះ​ទេ ពោល​គឺ តារា​ស្រី​ស្រស់ស្អាត Fan Bingbing នៅតែ​ជាប់​ក្នុងចំណាត់ថ្នាក់​លេខ​១ដដែល​។​

 Fan Bingbing រហូត​មកដល់ឆ្នាំនេះ មានអាយុ ៣២ឆ្នាំ​ហើយ តែ​សម្រស់​របស់នាង​នៅ​តែ​ស្មើ​និង​នារី​២២ឆ្នាំ ដោយ​ហេតុ​នេះ​ទើប​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​តំណាង​សម្រស់​ក្នុងដួងចិត្ត​របស់ទស្សនិក​ជន​ចិន និងទស្សនិក​ជន​ពិភពលោក​។ សូម​បញ្ជាក់ថា នាង​ Fan Bingbing បាន​ជាប់​ចំណាត់​ថ្នាក់​ជាកំពូលតារាស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៣​ម្តងរួច​មក​ហើយ ហើយ​នៅ​ឆ្នាំ២០១៤នេះ នាង​នៅតែ​អាច​រក្សាតំនែង​បាន​ដដែល​៕


Share on Google Plus
    Blogger Comment
    Facebook Comment