ពាណិជ្ចកម្ម ទូរសព្ទ័ដៃ របស់ឥណ្ឌាធ្វើអោយ មនុស្សរំភើបចិត្ត

ប្រភព Khmer Note
ខ្សែវិដេអូ ផ្សព្វផ្សាយ ពាណិជ្ជកម្មមួយខ្សែ ដែលផលិតឡើង ដោយក្រុមហ៊ុន ទូរសព្ទ័ Oppo របស់ឥណ្ឌា បានទទួលការ ចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។ តាមរយៈខ្សែវិដេអូ ពាណិជ្ជកម្មនោះ បានអោយដឹងថា ក្មេងតូច ២នាក់ ដែលលេងសប្បាយជាមួយគ្នា តាំងពីកុមារភាព ត្រូវបានបែកគ្នា ខណៈពេលដែល ពួកគេបាន បន្សល់ទុកនូវ រូបថតមួយសន្លឹក។

ក្រោយពីធំដឹងក្តី ពួកគេក៍មិនបានជួបគ្នាដែរ ព្រោះតែមិនស្គាល់មុខគ្នា ប៉ុន្តែធាតុពិត ពួកគេបានជួបមុខគ្នា ជារៀងរាល់ថ្ងៃ។ និយាយពីបច្ចុប្បន្នកាល តួឯកប្រុសក្នុងវិដេអូ ពាណិជ្ជកម្ម មួយនេះ បានលួចថតរូប តួឯកស្រី ជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃមួយ ទើបពួកគេដឹងថា ពួកគេជាក្មេងៗដែល ស្ថិតក្នុងរូបថត ដែលរក្សាទុកអស់រយៈពេល ជាច្រើនឆ្នាំ។ដើម្បីជ្រាបច្បាស់ សូមតាមដានទស្សនា វិដេអូខាងក្រោមទាំងអស់គ្នា៕
Share on Google Plus
    Blogger Comment
    Facebook Comment