ញៀនរួមភេទអាចជាស្ថានភាពដែលមានគ្រោះថ្នាក់ខ្ពស់ និងធ្វើអោយបាត់បង់ការគ្រប់គ្រងខ្លួនឯង។ វាដូចជាការញៀនថ្នាំញៀន ឬគ្រឿងស្រវឹងផងដែរការញៀនរួមភេទគឺជារឿងដែលកើតមានយ៉ាងច្រើន ប៉ុន្តែធ្វើរោគវិនិច្ឆ័យគឺកម្របានធ្វើណាស់។ ការញៀនរួមភេទអាចជាការលំបាកក្នុងការមើលដឹងពីខាងក្រៅ។
អ្នកញៀនភាគច្រើនក្លាយជាជំនាញនៅក្នុងការលាក់ឥរិយាបទរបស់ពួកគេហើយ ថែមទាំងអាចរក្សាការញៀនជារឿងសម្ងាតពីប្តីប្រពន្ធ ឬដៃគូ ឬពីសមាជិកគ្រួសារ។ ទោះជាយ៉ាងណាបុគ្គលម្នាក់អាចមានការញៀនរួមភេទប្រសិនបើគាត់ ឬនាងបានបង្ហាញឥរិយាបថមួយចំនួន ឬទាំងអស់នៃឥរិយាបថដូចខាងក្រោមនេះ៖

- គិត នឹកស្រមៃពីរឿងផ្លូវភេទរ៉ាំរ៉ៃ
- មានទំនាក់ទំនងជាមួយដៃគូច្រើនជាញឹកញាប់ជាពិសេសជាមួយអ្នកមិនធ្លាប់ស្គាល់ពីមុនមក។
- ខ្វល់តែពីការរួមភេទ ដែលអាចរំខានដល់ជីវិតប្រចាំថ្ងៃ ការងារជាដើម។
- អសមត្ថភាពដើម្បីបញ្ឈប់ឥរិយាបថផ្លូវភេទដែលអត់មិនបាន ឬទប់សកម្មភាពផ្លូវភេទ
- ធ្វើអោយអ្នកដទៃស្ថិតក្នុងស្តានភាពគ្រោះថ្នាក់ដោយសារតែឥរិយាបថផ្លូវភេទ
- ការចូលរួមក្នុងសកម្មភាពផ្លូវភេទខុសច្បាប់ជាមួយនឹងស្រីពេស្យា អនីតិជន ឬកុមារ
- មានអារម្មរណ៏សោកស្ដាយ ឬមានកំហុសបន្ទាប់ពីរួមភេទ
- មានបុគ្គលិកលក្ខណៈអវិជ្ជមាន ឬផលប៉ះពាល់ដល់ការងារដោយសារតែឥរិយាបថផ្លូវភេទ
ដោយការញៀនរួមភេទអាចជាការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ វាជាការសំខាន់ដែលត្រូវចងចាំថាការរីករាយ នឹងសកម្មភាពផ្លូវភេទមិនធ្វើអោយអ្នកញៀនជាមួយការរួមភេទទេ។ ញៀនរួមភេទជាធម្មតាគឺនរណាម្នាក់ដែលតម្រូវការដែលអត់មិនបានដើម្បី អនុវត្តសកម្មភាពផ្លូវភេទនិងហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបាន៕
ដកស្រង់ពី៖ គេហទំព័រខុសភាព (http://www.health.com.kh)
ដោយ នាវា
Blogger Comment
Facebook Comment