ប្រភព KPT
ភ្នំពេញ ៖ យោងតាមការឲ្យដឹងពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅទូទាំងប្រទេស១១លើកក្នុងនោះ(យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់(ស្រី១នាក់) និងរងរបួសស្រាល ៣នាក់ (ប្រុស) របួសធ្ងន់ ៣នាក់ (ស្រី១នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១ លើក នេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះម៉ូតូ១៣គ្រឿង រថយន្តធុនតូច ៦គ្រឿង និង យានផ្សេងៗ ២ គ្រឿង។
របាយការណ៍ខាងលើប្រាប់ឲ្យដឹងបន្តថា មូលហេតុដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន២លើក មិនគោរពសិទ្ធិ៣លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង ៤លើក មនុស្សដើរឆ្លងផ្លូវ១លើក និងអ្នករួមដំណើរគ្រោះថ្នាក់មិនពាក់ មួកសុវត្ថិភាព១០នាក់ (យប់ ៥នាក់)។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤នេះ មានចំនួន៣៩៨គ្រឿងគឺ រថយន្តទេសចរណ៍គ្រួសារ៤៥គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ១៧៤គ្រឿងរថយន្តដឹកអ្នកដំណើរធុនធំ៥គ្រឿង រថយន្តដឹកទំនិញធុនតូច៥០គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១២៤គ្រឿង។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការនគរបាលខេត្ត ៣៦៩គ្រឿង នៅស្នងការនគរបាលស្រុក ២៩ គ្រឿង៕
Blogger Comment
Facebook Comment