(ស្វាយរៀង)៖ព្រះសង្ឃចំនួន ២៤អង្គ និងកូនសិស្សចំនួន ២នាក់ ពុលចង្ហាន់ក្អួតចង្អោរយ៉ាងខ្លាំង នៅក្នុងវត្តស្វាយធំ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤នេះ។ ប្រជាពលរដ្ឋដែល ដឹងហេតុការណ៍ បានប្រាប់តាមទូរស័ព្ទថា មូលហេតុនៃការពុលចង្ហាន់នោះ ដោយសារចំណីអាហារ ដែលព្រះសង្ឃឆាន់ សល់ពីល្ងាចម្សិលមិញ បូកលាយជាមួយនឹងអាហារថ្មី។ បន្ទាប់ពីឆាន់ពេលព្រឹករួច រហូតដល់ម៉ោង ១១៖០០នាទី ទើបទទួលអាការៈក្អួតចង្អោរ និងពុលយ៉ាងខ្លាំង ក្រោយមកក៏បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់៕
Blogger Comment
Facebook Comment