បើកម៉ូតូ ជ្រុលទៅបុក បង្គោលភ្លើង រួចបន្តទៅបុក របងសង្ក័សី ស្លាប់ម្នាក់ រងរបូសស្រាល២នាក់

ប្រភព ដើមអម្ពិល
កណ្តាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង២នាក់ទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ បើកម៉ូតូទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ហើយជ្រុលទៅបុករបង សង្ក័សី កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ ចំណុចផ្លូវកោង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

 មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញយុវជន២នាក់ បើកម៉ូតូម៉ាក SCOOPY ពណ៌ក្រហម ស្លាកលេខ កណ្តាល 1M-5678 ជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុក បង្គោលភ្លើង ចំហៀងម៉ូតូ ខាងឆ្វេង រួចក៏ជ្រុលមកបុក ជាមួយរបង សង្ក័សីទៀត បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។

 ដោយឡែក ប្រជាពលរដ្ឋម្នាក់ ជាអ្នកថ្មើជើង ដែលរងរបួសស្រាលនោះ បានដើរចេញទៅបាត់ ក្រោយកើតហេតុ។ ក្រោយចុះសួរនាំ សមត្ថកិច្ច បានប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ វី សុភណ្ឌ័ អាយុ២២ឆ្នាំ រស់នៅ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង រីឯអ្នកជិះម៉ូតូពីក្រោយមាន ឈ្មោះ កែម ភារត្ន័ អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។

 ជនរងគ្រោះរូបនេះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ចក្រអង្រែ។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំប្រគល់ឲ្យសាច់ញាតិ ជនរងគ្រោះនៅពេលក្រោយ។ ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយ សមត្ថកិច្ចបានប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
Share on Google Plus
    Blogger Comment
    Facebook Comment