អង់គ្លេស ៖ យោងតាមការស្ទាបស្ទង់និស្សិតជាង ៦ពាន់នាក់ លើ ១០០ សាកលវិទ្យាល័យ បានបង្ហាញឲ្យ ដឹងថា និស្សិតអង់គ្លេសម្នាក់ ក្នុងចំណោម ១០នាក់ បានរួមរ័កជាលើកដំបូង នៅអាយុ ១៤ឆ្នាំ ឬក៏ក្រោម ១៤ ឆ្នាំ។
តាមការស្ទាប់ស្ទង់ខាងលើក៏បានឲ្យដឹងទៀតថា ចំនួនជាងពាក់កណ្តាលនៃពួកគេ បានរួមរ័កដោយមិនបាន ធ្វើការការពារនោះទេ បើទោះបីជាជាច្រើនទសវត្សន៍មកនេះ សាកលវិទ្យាល័យ និងរដ្ឋាភិបាល បានធ្វើ យុទ្ធនាការផ្សព្វផ្សាយ ក្នុងការកាត់បន្ថយយុវវ័យ ដែលមានផ្ទៃពោះ និងការឆ្លងមេរោគយ៉ាងណាក្តី ។
សិស្សអាយុ ១៤ឆ្នាំ ៦១ភាគរយបានប្រើប្រាស់ កាម៉េរាទូរស័ព្ទដៃ ក្នុងការថតរូបភាព ឬក៏វីដេអូសិច ផ្ញើទៅ កាន់ដៃគូររបស់ពួកគេ និង ២៦ភាគរយ បានថតវីដេអូសិច ជាមួយដៃគូរបស់ពួកគេផងដែរ ហើយមានតែ ៨ភាគរយប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេនៅភាពបរិសុទ្ធ ។
ការស្ទាប់ស្ទង់នេះ ក៏បានឲ្យដឹងផងដែរថា ភាគច្រើននៃនិស្សិតទាំងអស់ គឺពួកគេចង់រៀបការ ប៉ុន្តែមានតែ ៦ភាគរយប៉ុណ្ណោះ ដែលពួកគេបាននិយាយថា ពួកគេមិនចង់រៀបការនោះទេ៕
Blogger Comment
Facebook Comment