ចាប់ចោរ កាច់កម៉ូតូម្នាក់ វាយស្ទើរ ស្លាប់

ភ្នំពេញ ៖ ចោរកាច់កម៉ូតូម្នាក់ ត្រូវបាន ជនរងគ្រោះ និងប្រជាពលរដ្ឋដេញតាម ឡោមព័ទ្ធចាប់ខ្លួនបានភ្លាមៗ ក្រោយពីពួក គេបានចូលធ្វើសកម្មភាព កាច់កម៉ូតូរបស់ ប្រជាពលរដ្ឋ ដល់ក្នុងផ្ទះកាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ ១៨ ភូមិទួលរកា ២ ក្រុមទី២១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ហើយជន សង្ស័យរូបនេះ ត្រូវបានប្រជាពលរដ្ឋ និង ជនរងគ្រោះវាយស្ទើរស្លាប់ ។

នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ដែលចុះទៅកាន់កន្លែងកើតហេតុភ្លាមៗបាន និយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួនក្នុង ចំណោមបក្ខពួកទាំង ២នាក់ខាង លើនេះ ឈ្មោះ រ៉ា អូន អាយុ ២៦ឆ្នាំ ស្នាក់នៅម្ដុំ ក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឡែកជនសង្ស័យដែលរត់គេចខ្លួនបាត់ នោះ ឈ្មោះ លៀប អាយុ ២៩ឆ្នាំ ។ នាយ នគរបាលប៉ុស្ដិ៍រូបនេះ ក្រោយពីបានសាកសួរ ជនរងគ្រោះឈ្មោះ ទី ស៊ីនួន ភេទប្រុស អាយុ ២៩ឆ្នាំរួចមក បានបញ្ជាក់ថា មុន ពេលកើតហេតុ ជនសង្ស័យទាំង២នាក់បាន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ១គ្រឿងមិនចាំ ស្លាកលេខ ធ្វើដំណើរទៅដល់មុខផ្ទះជនរង គ្រោះ ពេលនោះជនសង្ស័យ ដែលជិះពី ក្រោយបានចុះពីលើម៉ូតូ ហើយចូលទៅក្នុង ផ្ទះរបស់ជនរងគ្រោះ ដើម្បីកាច់កម៉ូតូម៉ាក សេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ ១សេបេ ៨៩៩៨ ។

លោក ឡោ លីនណូ នាយនគរបាលប៉ុស្ដិ៍ សង្កាត់ចាក់អង្រែក្រោម បានបន្ដទៀតថា ខណៈដែលជនសង្ស័យរូបនេះ កំពុងកាច់ម៉ូតូ របស់ជនរងគ្រោះ ស្រាប់តែលោក ទី ស៊ីនួន ឃើញទាន់ស្រែកឆោឡោ បង្កឱ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋផ្សេងទៀតនៅ ក្បែរកន្លែងកើតហេតុនោះ ចុះមកជួយអន្ដ រាគមន៍ ហើយវាយមួយ ដៃមួយជើងម្នាក់ បណ្ដាលឱ្យជនសង្ស័យរូបនេះ ហើមមុខពោរ ស្ទើរស្លាប់ ។

លោកមេប៉ុស្ដិ៍បានបន្ដទៀតថា នៅពេល ដែលជនរងគ្រោះ ឃើញទាន់នោះជនសង្ស័យ ម្នាក់ទៀតដែលជាអ្នកបើកម៉ូតូ បានគេចខ្លួន បាត់ដោយសុវត្ថិភាព ។ បច្ចុប្បន្នជនសង្ស័យ រូបនេះត្រូវបានសួរនាំ នៅប៉ុស្ដិ៍នគរបាលចាក់ អង្រែក្រោមដើម្បីកសាងសំណុំរឿង បញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការ បន្ដតាមផ្លូវច្បាប់ ដោយឡែកម៉ូតូរបស់ជន រងគ្រោះ ដែលជនសង្ស័យកាច់កមិនបាន នោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យជនរង គ្រោះវិញហើយ ៕

Share on Google Plus
    Blogger Comment
    Facebook Comment