ណុប បាយ៉ារិទ្ធ អះអាងជា ថ្មីថាបណ្ដឹងបរិហារ កេរ្តិ៍ឈ្មោះ ត្រូវបានបញ្ចប់ ក្រៅរបងតុលាការ

ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានលេចឮថា រឿងក្តីរបស់តារាចម្រៀងល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ ត្រូវបាន តុលាការ សាលាដំបូង រាជធានីភ្នំពេញ ចេញដីការកោះហៅ រូបលោកឲ្យចូលទៅបំភ្លឺ លើបណ្ដឹងបរិហារកេរ្តិ៍ ឈ្មោះ ក្នុងពេល ឆាប់ៗខាងមុខនេះ ក្រោយពីការសម្រុះសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ រវាងលោក និងដើម បណ្តឹង លោក ចេង រស្មីសេរីវង្ស មិនបានសម្រេច ។

ទាក់ទងនឹងព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន លោក ណុប បាយ៉ារិទ្ធ ចេញមុខច្រានចោល ប្រាប់ Looking TODAY ឲ្យដឹង កាលពីពេលថ្មីៗ កន្លងទៅនេះថា សម្រាប់រឿងក្ដី ជាមួយអតិថិជននោះ បានបញ្ចប់ទៅសព្វ គ្រប់ តាមការសម្រុះ សម្រួល ក្រៅប្រព័ន្ធតុលាការយូរហើយ ។ ” អត់មានទេ រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅមិន ទាន់បានទទួលដីការ អ្វីពីខាងតុលាការ ដូចពាក្យចចាមអារ៉ាម លើកឡើងនោះទេអ្វីៗគ្រប់យ៉ាង ត្រូវបាន បញ្ចប់ អស់ហើយ ដោយខ្ញុំ សុខចិត្តបង់ខាត បន្តិចខាងអតិថិជន ខាតបន្តិច ហើយក៏សម្រេចចិត្ត បញ្ចប់ត្រឹម ហ្នឹងកុំឲ្យមានរឿង វែងឆ្ងាយ ..!”។

តារាចម្រៀង ក្នុងផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ធ បានប្រាប់ឲ្យដឹងទៀតថា ការពិតទៅលោក គ្មានពេល ទំនេរ ក្នុងការទៅគិតលើ រឿងបែបនោះទេ ហេតុដូច្នេះលោកសង្ឃឹម រឿងគ្រប់យ៉ាង នឹងចប់ ទៅតាមហ្នឹង ព្រោះថាកន្លងមកមាន បណ្តាញសារព័ត៌ មានជាច្រើន នៅតែបន្តចុះផ្សាយ ពីរឿងនេះដដែលជាដដែល បើ ទោះជាលោក ខំប្រឹងបកស្រាយ ការពិតយ៉ាងណាក៏ដោយ ។
លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ទៀតថា ជាធម្មតាសម្រាប់អ្នករកស៊ី គ្រប់រូប ពិតជាមានការរវល់ច្រើន ដូច ជាលោកត្រូវច្រៀងផង រកស៊ីផង អត់មានពេលបែងចែក ទៅលើបញ្ហាឡើងតុលាការអីទេ ព្រោះថាប្រសិន បើមាន បញ្ហាឡើងតុលាការ នឹងធ្វើឲ្យយើងខាតពេលវេលា ខាតទាំងលុយកាក់ ដូច្នេះបើគ្រប់យ៉ាងបញ្ចប់ទៅ ដោយការស្រុះស្រួលក្រៅ គឺចំណេញទាំង ពេលវេលាចំណេញទាំងថវិកា ៕

www.lookingtoday.com
www.lookingtoday.com


Share on Google Plus
    Blogger Comment
    Facebook Comment