សិស្សប្រុសរាប់រយនាក់ ស្លៀកសំពត់ទៅរៀន ដើម្បីប្រឆាំង និងការបំពានផ្លូវភេទលើនារី (មានវិដេអូ)

ប្រភព khmer-note
បារាំង៖ ក្មេងប្រុសសិស្សសាលា នៅប្រទេសបារាំង នាំគ្នាទៅរៀន ជាមួយនឹងការ ស្លៀកសំពត់ ក្នុងន័យប្រឆាំង ការបំពានផ្លូវភេទលើនារី។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើង ដោយមានការគាំទ្រ ពីការិយាល័យ រដ្ឋបាលនៃតំបន់ Nantes ហើយក៍មានការចូលរួម ពីសាលាជាច្រើនផងដែរ ដើម្បីអោយយុទ្ធនាការនេះ មានប្រសិទ្ធិភាព។

 តាមប្រភពពត៌មាន បានអោយដឹងថា ចំពោះយុទ្ធនាការនេះ ត្រូវបានគេ លើកយកមកសិក្សា អស់រយៈពេលយូរណាស់មកហើយ នៅទីបំផុតវាក៏លេចចេញជារូបរាង ពិតប្រាកដ ក្រោយពីមានកា គាំទ្រ ពីសំណាក់ ភ្នាក់ងារសំងាត់ របស់រដ្ឋាភិបាល។ លើសពីនេះ​ យុទ្ធនាការ មួយនេះដែរ ក៏ស្ថិតនៅក្នុងគោលការ លើកកំពស់ Gender ជាពិសេសទៅទៀតនោះ មានសាលាដល់ទៅ ២៧ បានធ្វើការ ចុះឈ្មោះ អោយសិស្សរបស់ខ្លួន ចូលរួមក្នុងយុទ្ធនាការ មួយនេះ ដែលត្រូវបាន យល់ព្រម ដោយរដ្ឋមន្ត្រី ក្រសួង អប់រំ ផងដែរ៕



Share on Google Plus
    Blogger Comment
    Facebook Comment