បំបែកសំបុក​ចោរប្លន់​ប្រដាប់អាវុធ​កក្រើក​ខេត្តកំពត

ប្រភព៖វត្តភ្នំ
ខេត្តកំពត៖​នៅ​​​ទី​​​​បំ​ផុត​​​​​ស​មត្ថ​​កិច្ច​​​បាន​​​​​បំ​បែក​​​​សំ​​​ណុំ​​រឿង​​​ប្លន់​​​ប្រ​​​ដាប់​​​​អា​វុធ​​​ដ៏​​ក​​​ក្រើ​កនៅ​​ក្នុង​​​ខេត្ត​​កំ​ព​​​​តដោយ​​​​​ឃាត់​​​​ខ្លួន​​​ជន​​​​ស​ង្ស័យ​​​បាន​​​​​​ចំ​នួន​​​​៧​​​នា​​ក់​​​ជា​​ម​ន្ត្រី​​​​បរិ​​ស្ថាន​​​ជា​​​​​ពេទ្យ​​​ធ្មេញ​ និង​​អ្នក​ខ្លះ​​ជា​​ក​សិក​រ និង​​គ្រូ​ប​ង្រៀន​​ទៀត​ផង តាម​រយះ​​ប្រតិបត្តិការ បន្តបន្ទាប់​គ្នា ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តកំពត​។​ ​

ជនសង្ស័យ​ដែល​ត្រូវ​ខាត់​ខ្លួន រួមមាន​ទី​១-​ឈ្មោះ អែម តុលា ជា​ពេទ្យធ្មេញ​, ទី​២-​ឈ្មោះ សឿន សំណាង ជា​មន្ត្រី​បរិស្ថាន​, ទី​៣-​ឈ្មោះ យ៉ាង សារិន​, ទី​៤-​ឈ្មោះ ឡឹប វណ្ណា​, ទី​៥-​ឈ្មោះ ទួន វុទ្ធី​, ទី​៦-​ឈ្មោះ គួ​ន សំណាង ជា​គ្រូបង្រៀន និង​ទី​៧-​ឈ្មោះ ញ៉ ញឹម ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​សាកសួរ​និង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​។​

 ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅក្បែរ​ប៉ុស្តិ៍ ត្រពាំងរ​ពៅ​ខាងលិច ឃុំ​ត្រពាំងរ​ពៅ ស្រុក​ទឹកឈូ ខេត្តកំពត​។ ជនរងគ្រោះ​ជា​ឪពុក មានឈ្មោះ ហោ ប៊ុន​ហុង អាយុ ៥០​ឆ្នាំ និង​កូនប្រុស​មានឈ្មោះ ហុង ហេង អាយុ ២៥​ឆ្នាំ ត្រូវ​ក្រុមចោរ​វាយ​ឲ្យ​បែក​មុខ និង​បាញ់​ឲ្យ​រងរបួស ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ មាន​លុយ​ជាង ១​លាន​រៀល និង​មាស ៧​ជី ដោយ​ក្រុមចោរ​មាន​គ្នា ៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា ប្រមាណ ៣​ដើម​៕

Wat-19059
Share on Google Plus
    Blogger Comment
    Facebook Comment