ទាស់សំដីបន្តិច បន្តួចក្នុងគ្រួសារ ចងកធ្វើអត្ត ឃាតបញ្ចប់បញ្ហា

ព្រះសីហនុ ៖ សពបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះ ឃើញស្លាប់ ដោយចងក ទៅនឹងដើមអាកាស្យា ក្នុងព្រៃ រហូត ដល់ធំក្លិនស្អុយ បង្កឲ្យមានការ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ ។ ហេតុការណ៍នេះ កើតឡើងនៅ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះសោម ឈាន ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ី ធាន អាយុ៥១ឆ្នាំ រស់នៅជិត កន្លែងកើតហេតុ ហើយក្រុមគ្រួសារ នេះមានកូន ប្រុសស្រី៧នាក់ មានមុខរបរជាកសិករ ។

ប្រភពពីស្ត្រីឈ្មោះ ម៉ី ធាន ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ច នគរបាលថា ប្តីរបស់គាត់មាន ទំនាស់ក្នុងគ្រួសារ បន្តិចបន្តួចតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ មកម្ល៉េះ ក្រោយមកគាត់ ក៏បានចេញ ពីផ្ទះ បាត់ដំណឹងរហូតមក ដោយមិនដឹងថា គាត់ទៅទីណានោះទេ ។ រហូតមកដល់ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ ក៏មានអ្នកភ្ញាក់ផ្អើលឆោឡោថា ប្តីរបស់គាត់បានចងក សំលាប់ខ្លួនស្លាប់ ក្នុងព្រៃអាកាស្យា ។ ភ្លាមនោះគាត់ក៏ ទៅមើលទើបដឹងច្បាស់ថា ប្តីរបស់គាត់មែន ។ បច្ចុប្បន្នសពត្រូវ បានក្រុមគ្រួសារយកមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


Share on Google Plus
    Blogger Comment
    Facebook Comment