រថយន្តដឹកដី បែកកង់ កៀររថយន្តលុច្សស៊ីស ហើយក្រឡាប់​ លើរថយន្តឆ្លាម

ប្រភព ដើមអម្ពិល
ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ដឹកដីមួយគ្រឿង បែកកង់ កៀររថយន្ត លុច្សស៊ីសមួយគ្រឿង ពណ៌ខៀរ រួចក៏ក្រឡាប់លើរថយន្តឆ្លាមតែម្តង ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២១ ខែឧសភា ឆ្នាំ២០១៤ នៅតាម ជាតិលេខ៤ម្តុំឃុំចំការហ្លួង ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក កូរ៉េដឹកខ្សាច់ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0033 បានបែកកង់ ហើយពៀររថយន្តលុច្ស ស៊ីសមួយគ្រឿង ហើយក៏ក្រឡាប់ចាក់ដី លើរថយន្តកាមរី ឆ្លាម ពណ៌ត្រី ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-0141 បណ្តាលឲ្យរងរបួស អ្នកនៅក្នុងរថយន្តឆ្លាមតែម្តង ។
សមត្ដកិច្ចបានឲ្យដឹងថា អ្នកជិះនៅក្នុងរថយន្តឆ្លាម មានចំនួន៤នាក់ ជាជនបរទេស ៕


Share on Google Plus
    Blogger Comment
    Facebook Comment